VOV WorldVOV World
រុស្ស៊ី- NATO មិនទាន់បង្រួញការខ្វែងគំនិតនៅឡើយ
08/02/2015 08:49
(VOVworld) – នាថ្ងៃទី ៧ កុម្ភៈ នៅខាងក្រៅសន្និសីទសន្តិសុខទីក្រុង Munich (អាល្លឺម៉ង់) រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី លោក Sergei Lavrov បានជួបសន្ទនា ជាមួយអគ្គលេខាធិការអង្គការអាត្លង់ទិកខាងជើង (NATO) លោក Jens Stoltenberg។
រុស្ស៊ី- NATO មិនទាន់បង្រួញការខ្វែងគំនិតនៅឡើយ
រុស្ស៊ី- NATO មិនទាន់បង្រួញការខ្វែងគំនិតនៅឡើយ (Image: VNA) (VOVworld) – នាថ្ងៃទី ៧ កុម្ភៈ នៅខាងក្រៅសន្និសីទសន្តិសុខទីក្រុង Munich (អាល្លឺម៉ង់) រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី លោក Sergei Lavrov បានជួបសន្ទនា ជាមួយអគ្គលេខាធិការអង្គការអាត្លង់ទិកខាងជើង (NATO) លោក Jens Stoltenberg។ ក្នុងជំនួបនេះ លោក Stoltenberg បានអះអាងថា៖ សេចក្តីសម្រេចបង្កើនសមត្ថភាព យោធារបស់ NATO ទៅខាងកើតអឺរ៉ុបមានចរិតលក្ខណៈស្វ័យការពារ តែ បុណ្ណោះ ។ ឆ្លើយតបតវិញ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានចាត់ទុកថា៖ គោលនយោបាយ បង្កើនសក្តានុភាពយោធារបស់ NATO ក៏ដូចជា វត្តមានរបស់កងទ័ពនៃអង្គការ នេះនៅ តំបន់ខាងកើតរុស្ស៊ីកំពុងធ្វើឲ្យភាពតានតឹងកើនឡើងពីមួយថ្ងៃទៅមួយ ថ្ងៃ។ ស្តីអំពីវិបត្តិ នៅអ៊ុយក្រែន រុស្ស៊ីនិង NATO មិនទាន់ដោះស្រាយការខ្វែង គំនិតបានឡើយ ប៉ុន្តែ ភាគីទាំង ២ បានឯកភាពរក្សាបណ្ដាការជួបសន្ទនា។ ថ្លែងមតិនៅសន្និសីទកាសែត បន្ទាប់ពីជំនួបសន្ទនា លោក Stoltenberg បានឲ្យ ដឹងថា៖ ភាគីទាំង ២ ​វាយតំលៃ សភាពការណ៍នៅអ៊ុយក្រែនខុសពីគ្នា។ លោក Stoltenberg បានសម្តែងការព្រួយបារម្ម ណ៍ជាមួយលោក  Lavrov ស្តីអំពីស្ថាន ភាពដ៏ស្មុគស្មាញនិងធ្ងន់ធ្ងរនៅអ៊ុយក្រែន ហើយ សង្កត់ធ្ងន់ទៅលើតួនាទី របស់រុស្ស៊ីក្នុងដំណោះស្រាយជំលោះនាបច្ចុប្បន្ន៕