រុស្ស៊ី៖ ប្រធានាធិបតី Putin ចុះហត្ថលេខាផ្សព្វផ្សាយក្រមច្បាប់រួមបញ្ចូលគ្រីមេ
22/03/2014 08:19
(VOVworld)-នាថ្ងៃទី២១មិនា ប្រធានាធិបតីរុស្ស៊ីបាន ចុះហត្ថលេខាលើក្រម ច្បាប់មួយចំនួនក្នុងនោះមាន ក្រមច្បាប់ស្តីអំពីការបញ្ចូលឧបទ្វីបគ្រីមេនិងទីក្រុង Sevastopol ចូលជាសមាសភាព របស់សហព័ន្ធរុស្ស៊ី។

(VOVworld)-នាថ្ងៃទី២១មិនា ប្រធានាធិបតីរុស្ស៊ីបានចុះហត្ថលេខាលើក្រម ច្បាប់ មួយចំនួនក្នុងនោះមានក្រមច្បាប់ស្តីអំពីការបញ្ចូលឧបទ្វីបគ្រីមេនិងទីក្រុង Sevastopol ចូលជាសមាសភាព របស់សហព័ន្ធរុស្ស៊ី។ បន្ទាប់នោះ លោក Putin បានចុះហត្ថលេ ខាលើអនុក្រិត្ត ស្តីអំពីការបង្កើតតំបន់សហព័ន្ធគ្រីមេ និង តែងតាំងលោក Oleg Belavensev តំណាងពេញសមត្ថភាពរបស់ប្រធានាធិបតី រុស្ស៊ីនៅតំបន់នេះ។ ដូច្នេះ គ្រីមេនឹងក្លាយទៅជាតំបន់សហព័ន្ធទី៩ជាផ្លូវការរបស់រុស្ស៊ី។ តំបន់ នេះរួមមាន សាធារណរដ្ឋគ្រីមេនិងទីក្រុង Sevastopol។ មុននោះ ដោយសម្លេង គាំទ្រលើសលប់ ព្រឹទ្ធសភារុស្ស៊ីបានអនុម័តលើសន្ធិសញ្ញារួមបញ្ចូលសាធារណ រដ្ឋស្វយ័តគ្រីមេ ចូលជាមួយរុស្ស៊ី ហើយនាថ្ងៃទី២០មិនា រដ្ឋសភារុស្ស៊ីបានអនុម័ត លើសន្ធិសញ្ញា នេះ។ ប្រជាជនគ្រីមេគយគន់កាំជ្រួចផ្ការក្នុងថ្ងៃរួមបញ្ចូលជាមួយរុស្ស៊ី (រូបថតៈ Reuters) ចំពោះបណ្តាវីធានការដាក់ទណ្ឌកម្មដែលអាមេរិកនិងបណ្តាប្រទេសលោក ខាងលិចដាក់ចេញ អ្នកនាំពាក្យរបស់ប្រធានធិបតីរុស្ស៊ីលោក Dmitry Peskov បាន ប្រកាសនាថ្ងៃទី២៣មិនាថា រុស្ស៊ីនឹងតបតរវិញដោយវិធានការប្រហាក់ប្រហែល។ ប៉ុន្តែរុស្ស៊ីនៅមានការផ្តើមគំនិតអភិវឌ្ឍន៍ទំនាក់ទំនងនិងមានបំណង ថា អឺរ៉ុបនៅ តែជាដៃគូសេដ្ឋកិច្ចជួរមុខរបស់រុស្ស៊ី ក៏ដូចជាមានបំណងអភិវឌ្ឍន៍ ទំនាក់ទំនង ជាមួយអាមេរិកផងដែរ៕
Related





