រុស្ស៊ី អ៊ុយក្រែន បារាំង និងអាល្លឺម៉ង់សន្យារក្សាបទឈប់បាញ់នៅភាគខាងកើត អ៊ុយក្រែន
27/01/2022 11:01
(VOVWORLD) - តំណាងរបស់រុស្ស៊ី អនុប្រធានខុទ្ធកាល័យវិមានក្រឹមឡាំង លោក Dmitry Kozak បានឲ្យដឹងថា ការចរចាបានប្រព្រឹត្តិទៅមិនរលូន ប៉ុន្តែស្មោះត្រង់។ យោងតាមលោក Kozak បានឲ្យដឹងថា ការចរចាបន្តនឹងប្រព្រឹត្តិទៅនៅទីក្រុងប៊ែរឡាំង (អាល្លឺម៉ង់) ក្នុងរយៈពេលពីរសប្តាហ៍ខាងមុខ។

អនុប្រធានខុទ្ធកាល័យវិមានក្រឹមឡាំង លោក Dmitry Kozak (ឆ្វេង) (រូបថត៖ AFP) ក្នុងសេចក្តីថ្លែងការណ៍រួម ក្រោយពីការចរចាតាមទម្រង់ Normandy នៅទីក្រុងប៉ារីស (បារាំង) កាលពីថ្ងៃទី ២៦ មករា នោះ តំណាងនយោបាយរបស់រុស្ស៊ីអ៊ុយក្រែន បារាំង និងអាល្លឺម៉ង់បានអះអាងសារជាថ្មីអំពីការសន្យារក្សាបទឈប់បាញ់នៅតំបន់ភាគខាងកើតអ៊ុយក្រែន។ សេចក្តីថ្លែងការណ៍រួមលើកច្បាស់ថា "ភាគីពាក់ព័ន្ធនានាបានគាំទ្រការគោរពបទឈប់បាញ់ ដោយគ្មានលក្ខខ័ណ្ឌ បើទោះបីមានការខ្វែងគំនិតក្នុងការអនុវត្តកិច្ចព្រមព្រៀង Minsk ក៏ដោយ"។ ក្នុងពេលនោះ តំណាងរបស់រុស្ស៊ី អនុប្រធានខុទ្ធកាល័យវិមានក្រឹមឡាំង លោក Dmitry Kozak បានឲ្យដឹងថា ការចរចាបានប្រព្រឹត្តិទៅមិនរលូន ប៉ុន្តែស្មោះត្រង់។ យោងតាមលោក Kozak បានឲ្យដឹងថា ការចរចាបន្តនឹងប្រព្រឹត្តិទៅនៅទីក្រុងប៊ែរឡាំង (អាល្លឺម៉ង់) ក្នុងរយៈពេលពីរសប្តាហ៍ខាងមុខ។ តំណាង អ៊ុយក្រែន ប្រធានខុទ្ធកាល័យវិមានប្រធានាធិបតី បានសម្ដែងជំនឿជាក់ថា ក្នុងការចរចាខាងមុខ ភាគីពាក់ព័ន្ធនានានឹងនាំចេញគំនិតផ្ដួចផ្ដើមជំរុញដំណើរការសន្តិភាពផងដែរ៕
Related





