VOV WorldVOV World
រុស្ស៊ីចាត់ទុកថាអ៊ុយក្រែនគេចមុខចំពោះការជួបសន្ទនាផ្ទាល់ជាមួយភាគខាងកើត
26/01/2015 10:23
(VOVworld)-នាថ្ងៃទី២៦មករារដ្ឋមន្ត្រីការបរទេស រុស្ស៊ីលោក Sergei Lavrov បានមានជំនួបសន្ទនា តាមទូរស័ព្ទជាមួយសមភាគីអាមេរិក
រុស្ស៊ីចាត់ទុកថាអ៊ុយក្រែនគេចមុខចំពោះការជួបសន្ទនាផ្ទាល់ជាមួយភាគខាងកើត
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov (រូបថតៈ AFP) (VOVworld)-នាថ្ងៃទី២៦មករារដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បាន មានជំនួបសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអាមេរិកលោក John Kerry និង តំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយសន្តិសុខនិង កិច្ចការបរទេស នៃសហភាពអឺរ៉ុប (EU) លោកស្រីFederica Mogherini អំពីភាពតាន​តឹងកំពុង កើនឡើងនៅភាគអាគ្នេយ៍អ៊ុយក្រែន។ លោក Sergei Lavrov បាន ចាត់ទុកថា សភាពការណ៍នេះគឺដោយសារគោលនយោបាយគេចមុខជំនួប សន្ទនាផ្ទាល់ ជាមួយ Donetsk និង Lugansk អំពីការអនុវត្តកិច្ចព្រមព្រៀងក្រុង Minsk ។ រដ្ឋ មន្ត្រីបរទេសរុស្ស៊ីអំពាវនាវឲ្យអាមេរិកនិង EU បង្កសម្ពាធដោយ ទាមទាររដ្ឋ អំណាចអ៊ុយក្រែនបោះបងចោលផែនការប្រើអំពើហឹង្សានិងចាប់ផ្តើមដំណើរ ការនយោបាយដើម្បីដោះស្រាយវិបត្តិ។         ក្នុងជំនួបនេះ ទាំងរដ្ឋមន្ត្រីការបរទេសរុស្ស៊ីនិងអាមេរិកសុទ្ធតែគាំទ្រការ បញ្ចប់ភ្លាមួយរំពេចការបាញ់កាំភ្លើងធំនៅ Donbas ព្រមទាំង អះអាងថា រុស្ស៊ី និងអាមេរិកសុទ្ធតែត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភដោះស្រាយ វិបត្តិនៅអ៊ុយ ក្រែន៕

More