VOV WorldVOV World
រុស្ស៊ីចោទប្រកាន់លោកខាងលិចមិនប្រតិបត្តិ ការតព្វកិច្ចក្នុងបញ្ហានៅសីរី
27/09/2016 09:02
(VOVworld) – នាថ្ងៃទី ២៦ កញ្ញា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានចោទប្រកាន់ប្រទេសលោក ខាងលិចនានាមិនប្រតិបត្តិបណ្ដាការតព្វកិច្ច របស់ខ្លួន ក្នុងបញ្ហានៅស៊ីរី។
រុស្ស៊ីចោទប្រកាន់លោកខាងលិចមិនប្រតិបត្តិ ការតព្វកិច្ចក្នុងបញ្ហានៅសីរី
រុស្ស៊ីចោទប្រកាន់លោកខាងលិចមិនប្រតិបត្តិ ការតព្វកិច្ចក្នុងបញ្ហានៅសីរី (VNA) (VOVworld) – នាថ្ងៃទី ២៦ កញ្ញា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានចោទប្រកាន់ប្រទេសលោកខាងលិចនានាមិនប្រតិបត្តិបណ្ដាការតព្វកិច្ច  របស់ខ្លួនក្នុងបញ្ហានៅស៊ីរី។ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Interfax និង RIA Novosti បានដកស្រង់ពាក្យសំដីរបស់លោក Sergei Lavrov បានចាត់ទុកថា៖ អាមេរិកមានគោលបំណងបំពេញបន្ថែមលក្ថខ័ណ្ឌមួយចំនួនមុនពេលអនុវត្ត កិច្ច ព្រមព្រៀងស្តីពីបញ្ហានៅស៊ីរី ព្រមទាំង អះអាងថា៖ រុស្ស៊ីនឹងស្នើដំណើរការធ្វើ ស៊ើបអង្គេតចំពោះការវាយប្រហារទៅលើក្រុមរថយន្តរបស់ អ.ស.ប. នៅស៊ីរី។ នាថ្ងៃដដែល វិមាន Kremlin បានសម្តែងការព្រួយបារម្ភដ៏ជ្រាលជ្រៅចំពោះ មុខស្ថានៅភាពនៅស៊ីរីដែលជាទីកន្លែងភេរវករកំពុងឆ្លៀតយកកិច្ចព្រមព្រៀង ឈប់បាញ់ពោលខាងលើដើម្បីប្រមូលផ្តុំកំលាំងហើយបំផុសការវាយប្រហារថ្មី តម្រង់ទៅលើទាហានរដ្ឋាភិបាលស៊ីរី។ ថ្លែងមតិនៅសន្និសីទកាសែត online អ្នកនាំពាក្យ វិមាន Kremlin លោក Dmirty Peskov បានរំលឹកថា៖ ពាក្យសំដី យ៉ាងមឹងម៉ាត់របស់ឯកអគ្គរដ្ឋទូតអង់គ្លេសនិងអាមេរិកប្រចាំនៅ អ.ស.ប. ក្នុងនោះចោទប្រកាន់រុស្ស៊ីឧក្រិដ្ឋកម្មសង្គ្រាមនៅស៊ីរីដែលអាចគំរាមកំហែង ទៅយថាទស្សន៍ដោះស្រយវិបតិ្តស៊ីរីហើយធ្វើឲ្យខូចខាតទៅលើទំនាក់ទំនងទ្វេ ភាគីជាមួយរុស្ស៊ី។ ប៉ុន្តែ ម៉ូស្គូនៅសង្ឃឹមទៅលើដំណើរការនយោបាយនៅស៊ីរី៕