រុស្ស៊ីច្រានចោលការចោទប្រកាន់អំពីការធ្វើអន្តរាគមន៍ទៅក្នុងការបោះឆ្នោតប្រធានាធិបតីបារាំង
15/02/2017 07:29
(VOVworld) - នាថ្ងៃទី១៤ កុម្ភៈ អ្នកនាំពាក្យវិមានគ្រឹម ឡាំងលោក Dmitry Peskov ប្រកាសថា រាល់ការចោទ ប្រកាន់ដែលថារុស្ស៊ីបានដំណើរការវាយប្រហារ ខាង បណ្ដាញអ៊ីនធឺណែតនិងសារព័ត៌មានតម្រង់ទៅលើ យុទ្ធនាការបោះឆ្នោតប្រធានាធិបតីបារាំងរបស់បេក្ខជនជួរមុខលោក Emmanuel Macron នោះគឺមិនសម ហេតុសមផលនោះឡើយ។

បេក្ខជនជួរមុខលោក Emmanuel Macron នៅយុទ្ធនាការបោះឆ្នោតនៅទីក្រុង Lyon កាលពីថ្ងៃទី៤ មករា (រូបថត៖EPA/TTXVN) (VOVworld) - នាថ្ងៃទី១៤ កុម្ភៈ អ្នកនាំពាក្យវិមានគ្រឹមឡាំងលោក Dmitry Peskov ប្រកាសថា រាល់ការចោទប្រកាន់ដែលថារុស្ស៊ីបានដំណើរការវាយប្រហារ ខាងបណ្ដាញអ៊ីនធឺណែតនិងសារព័ត៌មានតម្រង់ទៅលើយុទ្ធនាការបោះឆ្នោត ប្រធានាធិបតីបារាំងរបស់បេក្ខជនជួរមុខលោក Emmanuel Macron នោះគឺមិនសម ហេតុសមផលនោះឡើយ។ថ្លែងមតិទៅកាន់មជ្ឈដ្ឋានអ្នកយកព័ត៌មាន លោក Dmitry Peskov លើកច្បាស់ថា រុស្ស៊ីមិនមានចេតនាណាមួយក្នុងការធ្វើអន្តរាគមន៍ ទៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃឡើយ ជាពិសេសក្នុងដំណើរការបោះ ឆ្នោត។រាល់ការចោទប្រកាន់ដែលថា ស្ថាប័នសារព័ត៌មានគាំពារដោយវិមានគ្រឹម ឡាំងបានស្វែងរកវិធានការជះឥទ្ធិពលទៅលើសាធារណៈមតិនៅប្រទេសអឺរ៉ុប នានាគឺមិនសមហេតុសមផល៕
Related
More




