រុស្ស៊ីច្រានចោលសំណើររបស់អ.ស.បស្ដីអំពីការពន្យាពេលបទឈប់បាញ់នៅក្រុង Aleppo
11/11/2016 08:54
(VOVworld) - ចំពោះមុខសំណើររបស់អ.ស.បស្ដីអំពី ការពន្យាពេលបទឈប់បាញ់នៅទីក្រុង Aleppo របស់ ស៊ីរីនោះ ក្រសួងការពារជាតិរុស្ស៊ីបានបដិសេធដោយ សារចាត់ទុកថា បទឈប់បាញ់គឺសំដៅជួយឧបត្ថម្ភ ប្រជាជន មិនមែនដើម្បីភាគីភេរវកម្មមានឱកាសស្ដារឡើងវិញសមត្ថភាពប្រយុទ្ធរបស់ពួកគេនោះឡើយ។

សង្គ្រាមធ្វើឲ្យប្រជាពលរដ្ឋស៊ីរីជួបប្រទៈនឹងការលំបាកលំបិនជាច្រើន (រូបថត៖Reuters) (VOVworld) - ចំពោះមុខសំណើររបស់អ.ស.បស្ដីអំពីការពន្យាពេលបទឈប់ បាញ់នៅទីក្រុង Aleppo របស់ស៊ីរីនោះ ក្រសួងការពារជាតិរុស្ស៊ីបានបដិសេធដោយ សារចាត់ទុកថា បទឈប់បាញ់គឺសំដៅជួយឧបត្ថម្ភប្រជាជន មិនមែនដើម្បីភាគី ភេរវកម្មមានឱកាសស្ដារឡើងវិញសមត្ថភាពប្រយុទ្ធរបស់ពួកគេនោះឡើយ។អ្នក នាំពាក្យក្រសួងការពារជាតិរុស្ស៊ី ឧត្តមសេនីយ៍ Igor Konashenkov ឲ្យដឹងថា ក្រសួង នេះទទួលបានលិខិតរបស់អ.ស.បកាលពីថ្ងៃទី៧ វិច្ចិកា ហើយនេះមិនមែនជា សំណើរដំបូងទេ។តាមលោក Konashenkov ថា បទឈប់បាញ់មនុស្សធម៌គឺចាំបាច់ ប៉ុន្តែការពន្យាពេលបទឈប់បាញ់នេះគឺមិនសំដៅជួយឧបត្ថម្ភប្រជាពលរដ្ឋស៊ីរី ខណៈដែលពួកភេរវករអាចមានពេលវេលាដើម្បីពង្រឹងសមត្ថភាពប្រយុទ្ធរបស់ គេ។ ក្នុងបម្រែបម្រួលទាក់ទិនមួយទៀត អ.ស.បនាថ្ងៃទី១០ វិច្ចិកា ប្រកាសថា កញ្ចប់ ចំណីអាហារចុងក្រោយៗកំពុងត្រូវបានបញ្ជូនទៅដល់តំបន់ប៉ែកខាងកើត ទីក្រុង Aleppo ជាកន្លែងដែលក្រុមបះបោរកំពុងកាន់កាប់ ហើយគ្រោងនឹងមិនមាន ចំណី អាហារដើម្បីបែកចែកនាសប្ដាហ៍ខាងមុខទៀតឡើយ ប្រសិនបើមិនទទួល បាន ការបំពេញបន្ថែម៕
Related





