រុស្ស៊ីទទួលស្គាល់ប្រទេសសាធារណរដ្ឋគ្រីមេ
18/03/2014 10:52
(VOVworld)-នាថ្ងៃទី១៧មិនា នៅសម័យប្រជុំវិសមាញ្ញ ១រដ្ឋសភាគ្រីមេបាន បោះឆ្នោតអនុម័តលើសេចក្តីថ្លែង ការដោយប្រកាសថា

ប្រជាជនគ្រីមេអបអរសាទរចំពោះជោគជ័យនៃការបោះប្រជាមតិ (រូបថតៈ AFP) (VOVworld)-នាថ្ងៃទី១៧មិនា នៅសម័យប្រជុំវិសមាញ្ញ១រដ្ឋសភាគ្រីមេបានបោះ ឆ្នោតអនុម័តលើសេចក្តីថ្លែងការដោយប្រកាសថា គ្រីមេដកចេញពីប្រទេសអ៊ុយ ក្រែននិងបញ្ចូនលិខិតសូមរួមបញ្ជូលជាមួយប្រទេសរុស្ស៊ី ព្រមទាំងអំពាវនាវអ.ស.ប និងប្រទេសនានាលើពិភពលោកទទួលស្គាល់គ្រីមេជាប្រទេសឯករាជ្យ១។នាថ្ងៃទី ១៧មិនា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានចេញអនុក្រិត្យ ស្តីអំពីការ “ទទួលស្គាល់ប្រទេសសាធារណរដ្ឋគ្រីមេ” ដោយមានខ្លឹមថា “យោងតាម បំណង ប្រាថ្នារបស់ប្រជាជនគ្រីមេក្នុងការបោះប្រជាមតិគ្រីមេទាំងមូលនាថ្ងៃទី ១៦មិនា ២០១៤ ទទួលស្គាល់សាធារណរដ្ឋគ្រីមេជាប្រទេសឯករាជ្យ១និងមានអធិបតេយ្យ ភាពក្នុងនោះទីក្រុង Sevastopol មានបទបញ្ញត្តិពិសេស ”។ក្រោយពីបានចុះហត្ថលេ ខា អនុក្រិត្យនេះមានសុពលភាពភ្លាមមួយរំពេក។ ក្នុងថ្ងៃដដែល ប្រធានាធិបតីអាមេរិកលោក Barack Obam បានចេញអនុ ក្រិត្តដាក់ទណ្ឌកម្មចំពោះរុស្ស៊ី ក្រោយពីការបោះប្រជាមតិនៅគ្រីមេ ដែលប្រទេស លោកខាងលិចចាត់ទុកថាជាការខុសច្បាប់៕
Related





