VOV WorldVOV World
រុស្ស៊ីហៅការដែលទួរគីដាក់ពង្រាយកងទ័ពនៅអ៊ីរ៉ាក់ជាការរំលោភដោយខុសច្បាប់
13/12/2015 07:45
(VOVworld) - នាថ្ងៃទី១២ ធ្នូ ក្រសួងការបរទេសរុស្ស៊ី បានជូនដំណឹងថា រដ្ឋមន្រ្តី ការបរទេសរុស្ស៊ីលោក Sergei Lavrov បានសន្ទនាតាមទូរស័ព្ទជាមួយសមភាគី អ៊ីរ៉ាក់លោក Ibrahim al-Jaafari​ ដើម្បីពិភាគ្សាអំពីការ ដែលទួរគីបញ្ជូនកងទ័ពទៅកាន់អ៊ីរ៉ាក់ដោយមិនអើពើដល់ការប្រឆាំងជំទាស់របស់ភាគីបាដាដ។
រុស្ស៊ីហៅការដែលទួរគីដាក់ពង្រាយកងទ័ពនៅអ៊ីរ៉ាក់ជាការរំលោភដោយខុសច្បាប់
(VOVworld) - នាថ្ងៃទី១២ ធ្នូ ក្រសួងការបរទេសរុស្ស៊ីបានជូនដំណឹងថា រដ្ឋមន្រ្តីការ បរទេសរុស្ស៊ីលោក Sergei Lavrov បានសន្ទនាតាមទូរស័ព្ទជាមួយសមភាគី អ៊ីរ៉ាក់ លោក Ibrahim al-Jaafari​ ដើម្បីពិភាគ្សាអំពីការដែលទួរគីបញ្ជូនកងទ័ពទៅកាន់អ៊ីរ៉ាក់ ដោយមិនអើពើដល់ការប្រឆាំងជំទាស់របស់ភាគីបាដាដ។ម៉ូស្គូហៅការដែលទួរគី បញ្ជូនកងទ័ពទៅកាន់តំបន់អ៊ីរ៉ាក់ភាគខាងជើងជាទង្វើររំលោភដោយខុសច្បាប់ទៅ លើអធិបតេយ្យភាពនិងដែនដីរបស់អ៊ីរ៉ាក់។  ក្នុងថ្ងៃដដែល បាតុកររាប់ពាន់នាក់ភាគច្រើនគឺសមាជិកនៃកម្លាំងពាក់កណ្ដាល យោធាអ៊ីស្លាមនិកាយ Shiite បានប្រមូលផ្ដុំនៅមជ្ឈមណ្ឌលរដ្ឋធានីបាដាដរបស់ អ៊ីរ៉ាក់ដើម្បីសំណូមពរឲ្យទួរគីដកកងទ័ពចេញពីប្រទេសនេះ៕