VOV WorldVOV World
រុស្ស៊ីជួយវៀតណាមកសាងមជ្ឈមណ្ឌលវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានុយគ្លេអ៊ែ
19/03/2014 11:13
Vovworld-Rosatom បានវាយតំលៃខ្ពស់អំពីកិច្ចសហប្រតិបត្តិការរវាងស្ថាប័នរបស់វៀតណាមនិងរុស្ស៊ីក្នុងវិស័យថាមពលបរមាណូ។
រុស្ស៊ីជួយវៀតណាមកសាងមជ្ឈមណ្ឌលវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានុយគ្លេអ៊ែ
ឡប្រតិកម្មនុយគ្លេអ៊ែ Da Lat (nangluongvietnam.vn)         Vovworld-ក្នុងឱកាសរំលឹកខួបលើកទី៣០នៃការស្ដានិងបើកទូលាយឡប្រតិ កម្មនុយគ្លេអ៊ែ Da Lat លើកទី៦០ថាមពលបរមាណូ នារសៀលថ្ងៃទី១៨មិនា នៅ ទីក្រុង Da Lat (Lam Dong) ដំណាងសម្ព័ន្ធក្រុមហ៊ុនថាមពលបរមាណូជាតិរុស្ស៊ី Rosatom ប្រកាសជាមួយសារព័ត៌មានអំពីលទ្ធផលសហប្រតិបត្តិការវៀតណាម-រុស្ស៊ីក្នុងវិស័យថាមពលនុយគ្លេអ៊ែ។         ក្នុងជំនួបនេះ ដំណាងសម្ព័ន្ធក្រុមហ៊ុនថាមពល Rosatom បានវាយតំលៃខ្ពស់ អំពីកិច្ចសហប្រតិបត្តិការរវាងស្ថាប័នរបស់វៀតណាមនិងរុស្ស៊ីក្នុងវិស័យថាមពល បរមាណូ។ ក្នុងនោះលេចធ្លោគឺការចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការផ្គត់ផ្គង សេវាកម្មពិគ្រោះបង្កើតគំរោងការនិងស្រាវជ្រាវសំរាប់គំរោងការសាងសង់រោងចក្រ អគ្គិសនិនុយគ្លេអ៊ែដើមដំបូងរបស់វៀតណាម Ninh Thuan 1 នៅខេត្ត Ninh Thuan ជួយឧបត្ថម្ភបណ្ដុះបណ្ដាលប្រភពធនធានមនុស្សជាដើម។ ដំណាងសម្ព័ន្ធក្រុម ហ៊ុននេះក៏បានផ្ដល់ព័ត៌មានអំពីគំរោងការមជ្ឈមណ្ឌលវិទ្យាសាស្ត្របច្ចេកវិទ្យា នុយគ្លេអ៊ែផងដែរ។​ ចំនួនទុនសរុបជាប្រាក់សំរាប់គំរោងការនេះមានប្រមាណ ៥រយលានដុល្លារអាមេរិកដោយរុស្ស៊ីជយយឧបត្ថម្ភជាមួយខ្ទង់កម្ចីអនុគ្រោះ៕