រុស្ស៊ីលុបចោលជំនួបសន្ទនាកំពូលជាមួយទួរគី
15/12/2015 06:59
(VOVworld) - ជំនួបសន្ទនារវាងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងសម ភាគីទួរគីលោក Recep Tayyip Erdogan ដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី១៥ ធ្នូ បានត្រូវលុបចោល។

(VOVworld) - ជំនួបសន្ទនារវាងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងសមភាគី ទួរគីលោក Recep Tayyip Erdogan ដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី១៥ ធ្នូ បានត្រូវ លុបចោល។នេះជាសេចក្ដីជូនដំណឹងរបស់លេខាធិការសារព័ត៌មាន របស់ប្រធានា ធិបតីរុស្ស៊ីលោក Dmitry Peskov ដែលត្រូវបានចេញផ្សាយក្នុងសន្និ សីទកាសែតនា ថ្ងៃទី១៤ ធ្នូ។ភាគីទាំងពីរបានឯកភាពអំពីជំនួបសន្ទនាពោលខាងលើនៅខាងក្រៅ សន្និសីទកំពូលក្រុមខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និងកំពុងអភិវឌ្ឍន៍ជួរមុខលើពិភព លោក (G២០) កាលពីពាក់កណ្ដាលខែវិច្ឆិកាកន្លងទៅ មួយសប្ដាហ៍មុនពេលអង់ ការ៉ាបាញ់ទម្លាក់យន្តហោះចម្បាំង Su-២៤របស់ម៉ូស្គូនៅក្នុងដែន អាកាសរបស់ ស៊ីរី។រឿងក្ដីនេះបានរុញច្រានទំនាក់ទំនងទួរគី-រុស្ស៊ីធ្លាក់ក្នុងស្ថានភាពតានតឹង មិនធ្លាប់មានពីមុនមក ព្រមទាំងនាំទៅវិធានការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងររបស់ ម៉ូស្គូទៅលើអង់ការ៉ា។ យន្តហោះចម្បាំងរបស់រុស្ស៊ីត្រូវទួរគីបាញ់ទម្លាក់នៅតំបន់ព្រំដែនទួរគី-ស៊ីរី (រូបថត៖AFP/TTXVN) មុននោះ ថ្នាក់ដឹកនាំរុស្ស៊ីក៏បានបដិសេធជួបសន្ទនាជាមួយសមភាគីទួរគីនៅខាង ក្រៅសន្និសីទលើកទី២១អនុសញ្ញាក្របខ័ណ្ឌអ.ស.បស្ដីពីបំរ៉ែបំរួលអាកាសធាតុ (COP ២១) នៅទីក្រុងប៉ារីស។រហូតដល់ពេលនេះ ទួរគីនៅតែបដិសេធមិនសុំ ទោសអំពី ការបាញ់ទម្លាក់យន្តហោះ Su-២៤ ដោយមិនអើពើដល់វិធានការដាក់ ទណ្ឌកម្ម សេដ្ឋកិច្ចរបស់រុស្ស៊ី។ នាថ្ងៃដដែល ក្រុមហ៊ុនថាមពលជាតិរុស្ស៊ី Chernomorneftegaz បានជូនដំណឹងថា នាវាដឹកជញ្ជូនទំនិញមួយដែលព្យួរទង់ជាតិទួរគីបានមិនជៀសផ្លូវសំរាប់ក្រុម នាវារបស់រុស្ស៊ីដែលកំពុងដឹកជញ្ជូនស្ថានីយ៍បូមប្រេងនៅសមុទ្រខ្មៅ។សេចក្ដី ជូនដំណឹងនេះលើកច្បាស់ថា នាវាទួរគីបានរំលោភទៅលើទំនៀមទំលាប់អន្តរ ជាតិស្ដី អំពីការទប់ស្កាត់គ្រោះប៉ះទង្គិចនាវានៅសមុទ្រនិងការកំណត់ខាងនាវា ចរណ៍៕
Related





