រុស្ស៊ីនិងអាស៊ានឆ្ពោះទៅបង្កើនទំនាក់ទំនងសហប្រតិបតិ្តការ
17/05/2016 07:10
(VOVworld) - នាថ្ងៃទី១៦ ឧសភា ប្រធានាធិបតីឥណ្ឌូ នេស៊ីលោក Joko Widodo បានអះអាងថា សន្និសីទ ជាន់ខ្ពស់អាស៊ាន-រុស្ស៊ី ដែលគ្រោងនឹងប្រព្រឹត្តទៅនៅ ទីក្រុង Sochi សហព័ន្ធរុស្ស៊ី ចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី ២០ ឧសភា ខាងមុខ នឹងរួមចំណែកបង្កើនថែមទៀតនូវទំនាក់ទំនងដៃគូលើគ្រប់វិស័យរវាងម៉ូស្គូជាមួយអាស៊ាន

ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo (រូបថត៖AFP) (VOVworld) - នាថ្ងៃទី១៦ ឧសភា ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បាន អះអាងថា សន្និសីទជាន់ខ្ពស់អាស៊ាន-រុស្ស៊ី ដែលគ្រោងនឹងប្រព្រឹត្តទៅនៅទីក្រុង Sochi សហព័ន្ធរុស្ស៊ី ចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២០ ឧសភា ខាងមុខ នឹងរួមចំណែក បង្កើនថែមទៀតនូវទំនាក់ទំនងដៃគូលើគ្រប់វិស័យរវាងម៉ូស្គូជាមួយអាស៊ាន ក៏ដូច ជាបង្កលក្ខណៈដើម្បីលើកកំពស់ទំនាក់ទំនងនេះឡើងកំរិតថ្មីផងដែរ។ថ្លែងមតិជា មួយទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS ប្រធានាធិបតីលោក Widodo បានសង្កត់ ធ្ងន់ថា ម៉ូស្គូជាដៃគូយុទ្ធសាស្ត្ររបស់ទាំងឥណ្ឌូនេស៊ីនិង អាស៊ានផង។ សន្និសីទជាន់ខ្ពស់អាស៊ាន-រុស្ស៊ីក្រោមប្រធានបទ “ឆ្ពោះទៅទំនាក់ទំនងដៃគូយុទ្ធ សាស្ត្រដើម្បីផលប្រយោជន៍រួម” នាពេលខាងមុខត្រូវបានចាត់ទុកជាព្រឹត្តិការណ៍ អន្តរជាតិធំបំផុតនៅរុស្ស៊ីក្នុងឆ្នាំ២០១៦៕
Related





