រុស្ស៊ីនិងអ៊ីស្រាអ៊ែលសន្យាសហការប្រឆាំងនឹងភេរវកម្ម
11/11/2016 10:24
(VOVworld) - នៅជំនួបចរចារនាថ្ងៃទី១០ វិច្ចិកានៅ ក្រុង Jerusalem នាយករដ្ឋមន្រ្តីអ៊ីស្រាអ៊ែលលោក Benjamin Netanyahu និងសមភាគីរុស្ស៊ីលោក Dmitry Medvedev បានសន្យាលើការជំរុញខ្លាំងនូវកិច្ចសហ ការប្រឆាំងភេរវកម្ម។

នាយករដ្ឋមន្រ្តីអ៊ីស្រាអ៊ែលលោក Benjamin Netanyahu (រូបថត៖AFP/TTXVN) (VOVworld) - នៅជំនួបចរចារនាថ្ងៃទី១០ វិច្ចិកានៅក្រុង Jerusalem នាយក រដ្ឋមន្រ្តីអ៊ីស្រាអ៊ែលលោក Benjamin Netanyahu និងសមភាគីរុស្ស៊ីលោក Dmitry Medvedev បានសន្យាលើការជំរុញខ្លាំងនូវកិច្ចសហការប្រឆាំងភេរវកម្ម។ថ្លែងមតិនៅ សន្និសីទកាសែតបន្ទាប់នោះ លោក Netanyahu ប្រកាសថា អ៊ីស្រាអ៊ែល រុស្ស៊ី អាមេរិក និងប្រទេសផ្សេងៗទៀត មានគោលដៅរួមមួយនោះគឺលុបបំបាត់ក្រុមរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាស។ដោយហេតុនេះ តាមលោកថា ចាំបាច់ត្រូវ បង្កើតឡើងសម្ព័ន្ធ ភាពរវាងអាមេរិក រុស្ស៊ី អ៊ីស្រាអ៊ែលនិងភាគីទាក់ទិននានាដើម្បី កំទេចក្រុមភេរវកម្ម នេះ។សារព័ត៌មានអ៊ីស្រាអ៊ែលបានដកស្រង់សម្ដីនាយករដ្ឋ មន្រ្តីរុស្ស៊ីលោក Medvedev ដែលថា ប្រទេសទាំងពីរសុទ្ធតែទទួលរងការខូចខាត ពីអំពើភេរវកម្ម ដែលមានប្រភពដើមរួម ហើយនេះជាមូលហេតុដើម្បីប្រទេស ទាំងពីរសហប្រតិ បតិ្តការប្រឆាំងលទ្ធិភេរវកម្ម៕
Related





