VOV WorldVOV World
រុស្ស៊ីនិងដំណើរការសមយុទ្ធរាប់ពាន់លើកក្នុងវគ្គហ្វឹកហាត់រដូវក្ដៅ
02/06/2016 07:35
(VOVworld) - រដ្ឋមន្រ្តីការពារជាតិរុស្ស៊ីលោក Sergei Shoigu នាថ្ងៃទី១ មិថុនា ប្រកាសថា កងទ័ពរុស្ស៊ីនឹង ដំណើរការសមយុទ្ធជាង២ពាន់លើកដោយទ្រង់ទ្រាយ ខុសពីគ្នាក្នុងវគ្គហ្វឹកហាត់រដូវក្ដៅ ដែលគ្រោងនឹង ប្រព្រឹត្តទៅចាប់ពីពេលនេះរហូតដល់ខែតុលាឆ្នាំ២០១៦។
រុស្ស៊ីនិងដំណើរការសមយុទ្ធរាប់ពាន់លើកក្នុងវគ្គហ្វឹកហាត់រដូវក្ដៅ
រថពាសដែករបស់រុស្ស៊ីចូលរួមពិធីព្យុះហយាត្រានៅទីលានក្រហម នៅរដ្ឋធានីម៉ូស្គូ នាថ្ងៃទី៧ ឧសភា (រូបថត៖EPA/TTXVN) (VOVworld) - រដ្ឋមន្រ្តីការពារជាតិរុស្ស៊ីលោក Sergei Shoigu នាថ្ងៃទី១ មិថុនា ប្រកាស ថា កងទ័ពរុស្ស៊ីនឹងដំណើរការសមយុទ្ធជាង២ពាន់លើកដោយទ្រង់ទ្រាយខុសពីគ្នា ក្នុងវគ្គហ្វឹកហាត់រដូវក្ដៅ ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីពេលនេះ រហូតដល់ខែ តុលាឆ្នាំ២០១៦។លោក Shoigu បានឲ្យដឹងថែមទៀតថា ក្នុងវគ្គហ្វឹក ហាត់លើកនេះ  កងទ័ពរុស្ស៊ីនឹងចូលរួមសមយុទ្ធអន្តរជាតិចំនួន៩ ក្នុងនោះមាន សមយុទ្ធប្រឆាំង ភេរវកម្ម “បេសកកម្មសន្តិភាព” រវាងប្រទេសសមាជិកនៃអង្គការ សហប្រតិបតិ្តការ  Shanghai (SCO) និងសមយុទ្ធជាមួយម៉ុងហ្គោល បេឡារុស ជាដើម។លោក Shoigu បានប្រកាសថា សមយុទ្ធទាំងនេះគឺសំដៅធានាការ ត្រៀមខ្លួនជាស្រេចប្រយុទ្ធ ដើម្បីការពារផលប្រយោជន៍ជាតិរបស់រុស្ស៊ីហើយតបតវិញឲ្យសក្តិសមចំពោះករណី តានតឹងខាងនយោបាយ-យោ៕