រុស្ស៊ីបង្កើនសន្តិសុខក្នុងទូទាំងប្រទេស
31/12/2013 11:55
(VOVworld) – នេះគឺជាការបញ្ជាណែនាំរបស់ប្រធានាធិបតី រុស្ស៊ី លោក Vladimir Putin ដែលត្រូវបាននាំចេញ នាថ្ងៃទី ៣០ ធ្នូ បន្ទាប់ពីការវាយប្រហារដោយគ្រប់បែកចំនួន ២ នៅទីក្រុង Volgograd។

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin (Image: Vietnam+) (VOVworld) – រុស្ស៊ីបង្កើនសន្តិសុខក្នុងទូទាំងប្រទេស។ នេះគឺជាការបញ្ជាណែនាំ របស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដែលត្រូវបាននាំចេញ នាថ្ងៃទី ៣០ ធ្នូ បន្ទាប់ពីការវាយប្រហារដោយគ្រប់បែកចំនួន ២ នៅទីក្រុង Volgograd។ លេខាធិការ ក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Nikolai Patrusev បានដំណើរកិច្ចប្រជុំជាបន្ទាន់នៃ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងភេវរកម្ម។ តាមការបញ្ជា ណែនាំរបស់ ប្រធានាធិបតី កំលាំងប៉ូលីស្តត្រូវបានបង្កើននៅទូទាំងប្រទេសរុស្ស៊ី ជាពិសេស គណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងភេវរកម្មនៅទីក្រុង Volgograd បានបង្កើនកំលាំង សន្តិសុខនៅទីប្រជុំជនជាច្រើន។ មនុស្សចំនួន ៣២ នាក់ត្រូវស្លាប់និង ៧២ នាក់ទៀត រងរបួស ក្នុងបណ្ដាការវាយប្រហារដោយ គ្រប់បែកពោលខាងលើ។ នាថ្ងៃដ៏ដែល នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitry Medvedev បានអនុម័តលើបទបញ្ជាអំពីការជួយ ឧបត្ថម្ភដល់ជនរងគ្រោះនិងគ្រួសាររបស់គេចំនួនប្រាក់ប្រហែលជា ២.២ លាន ដុល្លាអាមេរិក)៕
Related






