VOV WorldVOV World
រុស្ស៊ីប្រកាសជួយឧបត្ថម្ភកងទ័ពរដ្ឋាភិបាលស៊ីរី
28/09/2015 09:59
Vovworld-ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នាថ្ងៃទី ២៧កញ្ញា​ប្រកាសរុស្ស៊ីនឹងត្រឹមតែជួយឧបត្ថម្ភយោធា
រុស្ស៊ីប្រកាសជួយឧបត្ថម្ភកងទ័ពរដ្ឋាភិបាលស៊ីរី
        Vovworld-ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នាថ្ងៃទី២៧កញ្ញា​ប្រកាស រុស្ស៊ីនឹងត្រឹមតែជួយឧបត្ថម្ភយោធាសំរាប់កងទ័ពស្របច្បាប់នៃ​ប្រធានាធិបតីស៊ីរី លោក Bashar Al Assad ត្រូវតាមគោលការណ៍នៃធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ រួមមានផ្គត់ផ្គង់អាវុធ ហ្វឺកហាត់ទាហានជួយឧបត្ថម្ភ​មនុស្សធម៍​ប្រជាជនស៊ីរី។ សេចក្តីប្រកាសពោលខាងលើត្រូវបានប្រធានាធិបតី​រុស្ស៊ីនាំចេញក្នុងការឆ្លើយ សម្ភាសបណ្ដាទីភ្នាក់ងារសារព័ត៌មានអាមេរិកមុននឹង​ជំនួបសន្ទនាតាមផែនការ នាថ្ងៃទី២៨កញ្ញាជាមួយប្រធានាធិបតីអាមេរិក។ ប្រធានាធិបតី Vladimir Putin បាន អះអាងថា រុស្ស៊ីនាបច្ចុប្បន្នគ្មានផែនការចូលរួម​យុទ្ធនាការយោធាណាលើដីគោក នៅស៊ីរីក៏ដូចជាប្រទេសផ្សេងៗឡើយ៕