VOV WorldVOV World
រុស្ស៊ីប្រកាសវិធានការទប់ទល់នឹងបទដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិក
13/03/2014 10:45
(VOVworld) – រុស្ស៊ីនឹងបង្កើនបណ្ដាកិច្ចសន្យាពាណិជ្ជកម្ម ក្រៅប្រទេសដែលទូទាត់ដោយប្រាក់ ruble ក្នុងករណី អាមេរិកដាក់ទណ្ឌកម្មសេដ្ឋកិច្ចចំពោះរុស្ស៊ី ។
រុស្ស៊ីប្រកាសវិធានការទប់ទល់នឹងបទដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិក
រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចរុស្ស៊ី លោក Aleksei Uliukaev (Image: vovworld.vn) (VOVworld) – រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចរុស្ស៊ី លោក Aleksei Uliukaev បានឲ្យដឹងថា៖ រុស្ស៊ីនឹងបង្កើនបណ្ដាកិច្ចសន្យាពាណិជ្ជកម្មក្រៅប្រទេសដែល ទូទាត់ដោយប្រាក់ ruble ក្នុងករណី អាមេរិកដាក់ទណ្ឌកម្មសេដ្ឋកិច្ចចំពោះរុស្ស៊ី ដែលទាក់ទិនដល់វិបត្តិនយោបាយនៅអ៊ុយក្រែន។ នាថ្ងៃទី ១២ មិនា ថ្លែងមតិ នៅកាណាល់ទូរទស្សន៍រុស្ស៊ីរដ្ឋមន្ត្រី Uliukaev បានវាយតំលៃបណ្ដាបទដាក់ ទណ្ឌកម្មរបស់អាមេរិកគឺគ្រាន់តែជាវិធានការដោយឡែករបស់ប្រទេសនេះ ដែលទាក់ទិនដល់ការទូទាត់អន្តរជាតិនិងប្រព័ន្ធទំនាក់ទំនងពាណិជ្ជកម្ម។ រុស្ស៊ីនឹងកសាងបណ្ដាវិធាន ការថ្មីសំដៅទប់ទល់នឹងករណីនេះដូចជាការបង្កើន ផ្លាស់ប្តូរពាណិជ្ជកម្មដោយប្រាក់ ruble។ លោក Uliukaev បានសង្កត់ធ្ងន់ថា៖ លើវិស័យនាំចេញប្រេងឧស្ម័ន្ធនិងថាមពល ការប្រើប្រាស់ទូទាត់ដោយប្រាក់ ruble នឹងការពារភាគីទាំង ២ ដែល ចូលរួមកិច្ចសន្យានៅចំពោះមុខបទដាក់ ទណ្ឌកម្មណាមួយ។ មុននោះ ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Arkadi Dvorkovych បានប្រកាសថា៖ រុស្ស៊ីគ្រោងកសាងគោលនយោបាយសេដ្ឋកិច្ចមួយដែលឆ្ពោះ ទៅការកាត់បន្ថយការផ្អែកទៅលើគ្រោះអាសន្ន នយោបាយ៕

More