រុស្ស៊ីបដិសេធបណ្ដាព័ត៌មានអំពីសង្គ្រាមត្រជាក់បានផ្ទុះឡើងរវាងរុស្ស៊ីនិងអាមេរិក
26/02/2013 10:38
(VOVworld) – នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitry Medvedev បានឡើងសំលេង បដិសេធបណ្ដាព័ត៌មានអំពីសង្គ្រាមត្រ ជាក់បានផ្ទុះឡើងរវាងរុស្ស៊ីនិងអាមេរិក។

(VOVworld) – នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitry Medvedev បានឡើងសំលេង បដិសេធបណ្ដាព័ត៌មានអំពីសង្គ្រាមត្រជាក់បានផ្ទុះឡើងរវាងរុស្ស៊ីនិងអាមេរិក។ ថ្លែងមតិលើកាណាល់ទូរទស្សន៍ Globo ក្នុងប្រខ័ណ្ឌដំណើរទស្សនកិច្ចនៅប្រែស៊ីល នាសប្តាហ៍កន្លងមក នាយករដ្ឋមន្ត្រីរុស្ស៊ីប្រកាសថា៖ ដោយមិនអើពើរដល់ភាពតាន តិនក្នុងទំនាក់ទំនងរវាងមូស្គូនិងវ៉េស៊ីនតោននាបច្ចុប្បន្នគ្មានភ័ស្តុតាងណាមួយឡើយ ដែលបញ្ជាក់ថា៖ អំពីសង្គ្រាមត្រជាក់រវាងប្រទេសទាំង ២ បានផ្ទុះឡើង។ នាយក រដ្ឋមន្ត្រី Dmitry Medvedev បានអះអាងថា៖ នាបច្ចុប្បន្ន រុស្ស៊ីនិងអាមេរិកអាចរួម សហការ ដើម្បីដោះស្រាយរាល់បញ្ហាក្តៅគកុក ក្នុងទំនាក់ទំនងទ្វេភាគី ក៏ដូចជា ក្នុងតំបន់ និងលើសកលលោក។ ប្រមុខរដ្ឋាភិបាលរុស្ស៊ីបានឲ្យដឹងទៀតថា៖ មូស្គូត្រូវ អនុម័តលើ “ច្បាប់ Dima Yakovlev” គឺសំដៅតបតវិញ “ច្បាប់ “Magnitski” របស់ អាមេរិក៕
Related






