រុស្ស៊ីអះអាងមិនកសាងបន្ថែមមូលដ្ឋានកងទ័ពជើងអាកាសនៅស៊ីរីទេ
10/12/2015 09:25
(VOVworld) – រុស្ស៊ីអះអាងមិនកសាងបន្ថែមមូលដ្ឋាន កងទ័ពជើងអាកាសនៅ ស៊ីរីទេ។ នេះគឺជាសេចក្តីប្រកាស របស់អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក Igor Konashenkov នាថ្ងៃទី ៩ ធ្នូ បន្ទាប់ពីការដែលសារ ព័ត៌មានបរទេស បានចេញផ្សាយព័ត៌មានថា៖ ម៉ូស្គូ មានផែនការកសាងមូលដ្ឋានកងទ័ពជើង អាកាសថ្មី នៅតំបន់ទីប្រជុំជន Shayrat។

រុស្ស៊ីអះអាងមិនកសាងបន្ថែមមូលដ្ឋានកងទ័ពជើងអាកាសនៅស៊ីរីទេ (Image: ria.ru) (VOVworld) – រុស្ស៊ីអះអាងមិនកសាងបន្ថែមមូលដ្ឋានកងទ័ពជើងអាកាសនៅ ស៊ីរីទេ។ នេះគឺជាសេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក Igor Konashenkov នាថ្ងៃទី ៩ ធ្នូ បន្ទាប់ពីការដែលសារព័ត៌មានបរទេស បានចេញផ្សាយព័ត៌មានថា៖ ម៉ូស្គូមានផែនការកសាងមូលដ្ឋានកងទ័ពជើង អាកាសថ្មីនៅតំបន់ទីប្រជុំជន Shayrat។ តាមលោក Konashenkov ថា៖ យន្តហោះណាក៏ដោយរបស់រុស្ស៊ីស្ថិតនៅមូលដ្ឋានសឹក Hmaynim នៅស៊ីរីគឺ ចំណាយតែ ៣០ ដល់ ៤០ នាទី ដើម្បីហោះហើរពីមូលដ្ឋានសឹកនេះទៅកាន់ តំបន់ណាមួយក្នុងតំបន់មជ្ឈឹមបូព៌ារ។ ដោយហេតុនេះ ការកសាងមូលដ្ឋាន សឹកថ្មីរបស់រុស្ស៊ីនៅស៊ីរីគឺមិនចាំបាច់ទេ។ តំណាងនៃក្រសួងការពារជាតិរុស្ស៊ី បានចាត់ទុកថា៖ទង្វើរបស់មជ្ឍដ្ឋានសារព័ត៌មានបរទេសគឺសំដៅបង្វែទិស សាធារណៈមតិចេញពីទង្វើបាញ់ធ្លាក់យន្តហោះរុស្ស៊ីរបស់ទួរគីដែលប្រធា នាធិបតីរុស្ស៊ី លោក Vladimir Putin បានចាត់ទុកជាវាយក្រោយខ្នងនិងជា មេគំនិតជាមួយភេវរកម្ម៕
Related





