VOV WorldVOV World
រុស្ស៊ីអះអាងនូវគោលបំណងជួបសន្ទនាជាមួយ EU
31/05/2016 07:00
(VOVworld) - ដើម្បីស្ដារឡើងវិញនូវទំនាក់ទំនងរវាង ភាគីទាំងពីរត្រូវមានពេលវេលា ហើយដើម្បីជំនះលើ ការខ្វែងគំនិតគឺភាគីទាំងពីរគប្បីជួបសន្ទនា គឺមិនមែន ជាការអនុវត្តន៍បទដាក់ទ័ណ្ឌកម្មឬប្រឈមមុខគ្នានោះទេ
រុស្ស៊ីអះអាងនូវគោលបំណងជួបសន្ទនាជាមួយ EU
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin (ខាងស្ដាំ) និងប្រធានគណៈកម្មាធិការអឺរ៉ុប លោក Jean Claude Juncker (រូបថត៖Getty) (VOVworld) - អ្នកនាំពាក្យរបស់ប្រធានាធិបតីរុស្ស៊ីលោក Dmitry Peskov នាថ្ងៃទី ៣០  ឧសភា បានបញ្ជាក់នូវព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters របស់អង់គ្លេស ដោយឲ្យដឹងថា ប្រធានគណៈកម្មាធិការអឺរ៉ុបលោក Jean Claude Juncker នឹងចូលរួម វេទិកាសេដ្ឋកិច្ចអន្តរជាតិ Saint Peterburg ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ មិថុនា​ខាងមុខ តាមសេចក្ដីអញ្ជើញរបស់ភាគីរុស្ស៊ី។លោក Peskov បានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងលោក Jean Claude Juncker គ្រោងនឹងជួបសន្ទនាទ្វេភាគីនៅ ក្រៅវេទិកានេះ ព្រមទាំងលើកច្បាស់ថា ប្រធានាធិបតីលោក Putin បានសំដែងជា ច្រើនលើកច្រើនសានូវគោលបំណង ជួបសន្ទនាជាមួយសហភាពអឺរ៉ុប (EU)។ប៉ុន្តែ  អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ ថា ដើម្បីស្ដារឡើងវិញនូវទំនាក់ទំនងរវាងភាគី ទាំងពីរត្រូវមានពេលវេលា ហើយ ដើម្បីជំនះលើការខ្វែងគំនិតគឺភាគីទាំងពីរគប្បី ជួបសន្ទនា គឺមិនមែនជាការអនុវត្តន៍ បទដាក់ទ័ណ្ឌកម្មឬប្រឈមមុខគ្នានោះទេ៕