រុស្ស៊ីអំពាវនាវរាំងស្តាត់ការប្រើប្រាស់អំពើហឹង្សានិងបង្ហូឈាមនៅអ៊ុយក្រែន
15/04/2014 10:17
(VOVworld)-រុស្ស៊ីអំពាវនាវរាំងស្តាត់ការប្រើប្រាស់អំពើ ហឹង្សានិងបង្ហូឈាមនៅអ៊ុយក្រែន។ សេចក្តីអំពាវនាវនេះ

ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ជាមួយសមភាគីអាមេរិកលោក Barack Obama (រូបថតៈ Flickr.com ) (VOVworld)-រុស្ស៊ីអំពាវនាវរាំងស្តាត់ការប្រើប្រាស់អំពើហឹង្សានិងបង្ហូឈាមនៅ អ៊ុយក្រែន។ សេចក្តីអំពាវនាវនេះ ត្រូវបានប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នាំចេញក្នុងការជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិកលោក Barack Obama នាយប់ថ្ងៃទី១៤មេសា។ សេចក្តីប្រកាសសារព័ត៌មានរបស់វិមាន Kremlin ឲ្យដឹងថា ក្នុងជំនួបនេះ ប្រធានាធិបតី Putin បានសង្កត់ធ្ងន់ថា បាតុកម្ម នៅ Donetsk, Lugansk, Kharkov, Slavuansk និងទីក្រុងមួយចំនួននៅភាគខាង កើត ខាងត្បូងរបស់អ៊ុយក្រែនគឺដោយសារ ថ្នាក់ដឹកនាំទីក្រុង Kiev គ្មានលទ្ធភាព យកចិត្តទុកដាក់ដល់ផលប្រយោជន៍របស់ជនរុស្ស៊ីនិងជនប្រើប្រាស់ភាសារុស្ស៊ី ឡើយ។ ក៏ក្នុងជំនួបនេះ លោកObama បានសម្តែងក្តីព្រួយបារម្ភចំពោះការដែល មានការអន្តរាគមន៍របស់រុស្ស៊ីនៅភាគខាងកើត ខាងត្បូងរបស់អ៊ុយក្រែន។ ប៉ុន្តែ លោក Putin បានបដិសេធចំពោះព័ត៌មាននេះ។ ក្នុងជំនួនសន្ទនានេះ ថ្នាក់ដឹកនាំទាំងពីររូបបានព្រមព្រៀងបន្តខំប្រឹងប្រែង សំដៅស្វែងរកផ្លូវរួមផ្សំលើវិស័យការទូតអំពីបញ្ហាអ៊ុយក្រែននាពេលខាងមុខ៕
Related
More





