VOV WorldVOV World
រុស្ស៊ីរួមជាមួយអ្នកជំនាញការអន្តរជាតិនឹងវិភាគប្រអប់ខ្មៅនៃយន្តហោះ Su 24
09/12/2015 10:46
(VOVworld) – នាថ្ងៃទី ៨ ធ្នូ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានឲ្យដឹង ថា៖ ម៉ូស្គូបានរកឃើញប្រអប់ ខ្មៅនៃយន្តហោះចំបាំង Su-24 ដែលត្រូវកងទ័ពជើង អាកាសទួរគីបានបាញ់ទំលាក់នៅស៊ីរីនាខែវិច្ឆិកាកន្លង ទៅព្រមទាំងប្រទេសនេះនឹងរួមជាមួយអ្នកជំនាញ ការបរទេសវិភាគឧបករណ៍នេះ។
រុស្ស៊ីរួមជាមួយអ្នកជំនាញការអន្តរជាតិនឹងវិភាគប្រអប់ខ្មៅនៃយន្តហោះ Su 24
រុស្ស៊ីរួមជាមួយអ្នកជំនាញការអន្តរជាតិនឹងវិភាគប្រអប់ខ្មៅនៃយន្តហោះ Su 24 (Image: VNA) (VOVworld) – នាថ្ងៃទី  ៨ ធ្នូ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាន ឲ្យដឹង ថា៖ ម៉ូស្គូបានរកឃើញប្រអប់ខ្មៅនៃយន្តហោះចំបាំង  Su-24 ដែល ត្រូវកងទ័ពជើងអាកាសទួរគីបានបាញ់ទំលាក់នៅស៊ីរីនាខែវិច្ឆិកាកន្លងទៅ ព្រមទាំងប្រទេសនេះនឹងរួមជាមួយអ្នកជំនាញការបរទេសវិភាគឧបករណ៍ នេះ។ ថ្លែងមតិនៅសន្និសីទកាសែតប្រធានាធិបតី Vladimir Putin បានស្នើរ ឲ្យរដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក Sergei Soigu បញ្ជាណែនាំភាគី រុស្ស៊ី​ចាប់ផ្តើមវិភាគប្រអប់ខ្មៅនៃយន្តហោះជាមួយមជ្ឈដ្ឋានអ្នកវិភាគអន្តរ ជាតិដើម្បីកំណត់ដ៏គ្រប់ដោយប្រុងប្រយ័ត្នរាល់បញ្ហា។ លោក Vladimir Putin បានអះអាងថា៖ ការវិភាគប្រអប់ខ្មៅនឹងជួយរកឃើញផ្លូវហោះហើរក៏ដូចជា ទីកន្លែងធ្លាក់របស់យន្តហោះចំបាំងពោលខាងលើដែលអានការ៉ានិងម៉ូស្គូ នៅមានការខ្វែងគំនិតដ៏ជ្រាលជ្រៅ។ ប្រធានាធិបតីរុស្ស៊ីបានព្រមានថា៖ លទ្ធផលណាក៏ដោយនឹងមិនធ្វើឲ្យរុស្ស៊ីផ្លាស់ប្តូរទស្សនៈរបស់ខ្លួនស្តីពី ទង្វើបង្ករឿងហេតុដែលរដ្ឋាភិបាលទួរគីបណ្តាលឡើងនោះឡើយ៕