VOV WorldVOV World
រុស្ស៊ីសន្យានូវគោលជំហរគាំទ្រស៊ីរី
15/11/2013 10:58
(VOVworkd) – នាថ្ងៃទី ១៤ វិច្ឆិកា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានជួបសន្ទនាតាមទូរសព្ទជា មួយសមភគីស៊ីរី លោក Bashar al-Assad សំដៅ ពិភាក្សាអំពីការងារត្រៀមរៀបចំឲ្យសន្និសទីសន្តិភាព អន្តរជាតិអំពីស៊ីរី ឬ ហៅថា៖ សន្និសីទទីក្រុង Geneva លើកទី ២។
រុស្ស៊ីសន្យានូវគោលជំហរគាំទ្រស៊ីរី
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin (Image: Vietnam+) (VOVworkd) – នាថ្ងៃទី ១៤ វិច្ឆិកា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានជួបសន្ទនាតាមទូរសព្ទជាមួយសមភគីស៊ីរី លោក Bashar al-Assad សំដៅ ពិភាក្សាអំពីការងារត្រៀមរៀបចំឲ្យសន្និសទីសន្តិភាពអន្តរជាតិអំពីស៊ីរី ឬ ហៅ ថា៖ សន្និសីទទីក្រុង Geneva លើកទី ២។ ប្រធានាធិបតីរុស្ស៊ី Putin បានសង្កត់ ធ្ងន់ទៅ​លើកិច្ចសន្យារបស់រុស្ស៊ីរួមជាមួយបណ្ដាដៃគូផ្សេងៗទៀតក្នុងការខំ ប្រឹងប្រែងរៀប ចំឲ្យសន្និសីទទីក្រុង Geneva លើកទី ២ ព្រមទាំង វាយតំលៃ ខ្ពស់ចំពោះ សុឆ័ន្ទៈរបស់នៃប្រធានាធិបតីស៊ីរីតាមរយៈការបញ្ជូនគណៈប្រ តិភូរដ្ឋាភិបាល ស៊ីរីទៅចូលរួមសន្និសីទពោលខាងលើ។ ប្រធានាធិបតីរុស្ស៊ី បានសង្ឃឹមថា៖ ភាគី ប្រឆាំងនៅស៊ីរីនឹងចូលរួមសន្និសីទនេះ។ ថ្នាក់ដឹកនាំ របស់រុស្ស៊ីក៏បានសម្តែងនូវការពេញចិត្តចំពោះការសហការនៃរដ្ឋាភិបាល ស៊ីរីជាមួយគណៈប្រតិភូរួមរបស់ អង្គការហាមឃាត់ការប្រើប្រាស់និងជួញ ដូរអាវុធគីមី (OPCW) និង អ.ស.ប. ក្នុងការបំផ្លាញចោលឃ្លាំងអាវុធគីមីនៅ ស៊ីរី។ រីឯខ្លួនវិញ ប្រធានាធិបតីស៊ីរី លោក Bashar al-Assad បានថ្លែងអំណរ គុណការជួយឧបត្ថម្ភក៏ដូចជាការគាំទ្ររបស់រុស្ស៊ីចំពោះប្រជាជនស៊ីរីហើយ អះអាងជាថ្មីម្តងទៀតនូវគោលបំណងចងបង្កើនទំនាក់ ទំនងទ្វេភាគីនា ពេលខាងមុខឲ្យបានខ្លាំងក្លាថែមទៀត៕