VOV WorldVOV World
រុស្ស៊ីត្រៀមខ្លួនជាស្រេចកែលំអរទំនាក់ទំនងទ្វេភាគីជាមួយរដ្ឋអំណាចថ្មីនៅអាមេរិក
11/11/2016 08:44
(VOVworld) - អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានអះអាងដូច្នេះនៅ សន្និសីទកាសែតប្រចាំសប្ដាហ៍នាថ្ងៃទី១០ វិច្ចិកា ក្រោយពីបេក្ខជននៃគណៈបក្សសាធារណៈរដ្ឋលោក Donald Trump ដណ្ដើមបានជ័យជំនះក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក។
រុស្ស៊ីត្រៀមខ្លួនជាស្រេចកែលំអរទំនាក់ទំនងទ្វេភាគីជាមួយរដ្ឋអំណាចថ្មីនៅអាមេរិក
(VOVworld) - រុស្ស៊ីត្រៀមខ្លួនជាស្រេចសហប្រតិបតិ្តការសំដៅកែលំអរទំនាក់ ទំនងទ្វេភាគីជាមួយអាមេរិក។អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានអះអាងដូច្នេះនៅសន្និសីទកាសែតប្រចាំសប្ដាហ៍នាថ្ងៃទី ១០ វិច្ចិកា ក្រោយពីបេក្ខជននៃគណៈបក្សសាធារណៈរដ្ឋលោក Donald Trump ដណ្ដើមបាន ជ័យជំនះក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក។ប៉ុន្តែ លោកស្រី Zakharova សង្កត់ ធ្ងន់ថា វាដូចជាជាឆាប់ពេកដើម្បីនាំចេញការបោះជំហានជាក់ស្ដែងដើម្បីកែលំអរ ទំនាក់ទំនងរវាងអាមេរិកនិងរុស្ស៊ីដោយសារប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump មិនទាន់បង្កើតគណៈរដ្ឋមន្រ្តីថ្មីនៅឡើយទេ។ មុននោះ នាថ្ងៃទី៩ វិច្ចិកា​ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ប្រកាសថា ម៉ូស្គូត្រៀមខ្លួនជាស្រេចស្ដារទំនាក់ទំនងជាមួយវ៉ាស៊ីនតោនឡើងវិញ៕