រុស្ស៊ីត្រៀមខ្លួនជាស្រេចដោះស្រាយវិបត្តិនៅអ៊ុយក្រែន
20/04/2014 08:31
(VOV)_ នាថ្ងៃទី ១៩ មេសាក្រសួងការបរទេសរុស្ស៊ី បានចេញសេចក្ដីប្រកាស ថា៖: រុស្ស៊ីត្រៀមខ្លួនជាស្រេចដោះស្រាយវិបត្តិនៅអ៊ុយក្រែន។ សេចក្ដីប្រកាសនេះត្រូវបានអនុរដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី លោក Grigory Karasin នាំចេញក្នុងជំនួបសន្ទនាជាមួយបេសកជនប្រធានាធិតីអ៊ុយក្រែនលោក Oleg Sarev នៅទីក្រុងមូស្គូ(រុស្ស៊ី)។

(VOV)_ នាថ្ងៃទី ១៩ មេសាក្រសួងការបរទេសរុស្ស៊ី បានចេញសេចក្ដីប្រកាស ថា៖: រុស្ស៊ីត្រៀមខ្លួនជាស្រេចដោះស្រាយវិបត្តិនៅអ៊ុយក្រែន។ សេចក្ដីប្រកាសនេះ ត្រូវ បានអនុរដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី លោក Grigory Karasin នាំចេញក្នុងជំនួប សន្ទនាជាមួយបេសកជនប្រធានាធិតីអ៊ុយក្រែនលោក Oleg Sarev នៅទីក្រុងមូស្គូ (រុស្ស៊ី)។ នៅទីនេះ លោក Grigory Karasin បានអះអាងថា៖ រុស្ស៊ីត្រៀមខ្លួនជាស្រេច ជួយឧបត្ថម្ភ អ៊ុយក្រែនយ៉ាងខ្លាំងក្លាបំផុត ។ ប៉ុន្តែរុស្ស៊ីក៏បានចាត់ទុកដែរថា៖ បញ្ហា វិបត្តិនយោបាយផ្ទៃក្នុងនេះ នឹងបានប្រជាជនអ៊ុយក្រែនដោះស្រាយដោយខ្លួនឯង និងមានការឃ្លាំមើលរបស់គណៈប្រតិភូនៃអង្គការសន្តិសុខ និងកិច្ចសហប្រតិបត្តិ ការទ្វីបអឺរ៉ុប ( OSCE)។ រីឯលោក Oleg Sarev បានអះអាងថា៖ នឹងមានជំនួបសន្ទនា ផ្ទាល់ ជាមួយរដ្ឋអំណាចនាបច្ចុប្បន្ន នៅក្រុង Kiev ដើម្បីអធិប្បាយអំពីគោលជំហរ នៃភាគី នានានៅភាកខាងកើត និងភាគខាងត្បូងអ៊ុយក្រែន ចំពោះបញ្ហាចាំបាច់ផ្សេងៗ របស់អ៊ុយក្រែន។។ មុននោះ ក្នុងជំនួបប្រាស្រ័យជាមួយប្រជាជន នាថ្ងៃទី ១៧ មេសា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានប្រកាសថា៖រុស្ស៊ីត្រៀមខ្លួនជាស្រេច ដើម្បីសហប្រតិបត្តិការជាមួយគ្រប់បេសកជនក្នុងការបោះឆ្នោតប្រធានាធិបតីនៅ អុយក្រែន៕ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ( TTXVN)
Related





