VOV WorldVOV World
រុស្ស៊ីវាយតំលៃខ្ពស់ចំពោះរូបសណ្ឋាន FTA រវាងវៀតណាមនិង EAEU
20/05/2016 10:30
(VOVworld) – នាថ្ងៃទី ១៩ ឧសភា អនុរដ្ឋមន្ត្រីការបរទេស រុស្ស៊ី លោក Igor Morgulov បានសម្តែងជំនឿជាក់ថា៖ ជោគជ័យនៃបណ្ដាគំរោងការណ៍ក្នុងក្របខ័ណ្ឌកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី (FTA) រវាងវៀតណាមនិងសម្ព័ន្ធភាព សេដ្ឋកិច្ចអាស៊ី-អឺរ៉ុប (EAEU) នឹងរួម ចំណែកជំរុញការ ចុះហត្ថលេខាលើបណ្ដា FTA ដូចគ្នារវាង EAEU​ ជាមួយប្រទេសអាស៊ី ប៉ាស៊ីហ្វិកផ្សេងៗទៀត។
រុស្ស៊ីវាយតំលៃខ្ពស់ចំពោះរូបសណ្ឋាន FTA រវាងវៀតណាមនិង EAEU
រុស្ស៊ីវាយតំលៃខ្ពស់ចំពោះរូបសណ្ឋាន FTA រវាងវៀតណាមនិង EAEU (Image: VNA) (VOVworld) – នាថ្ងៃទី ១៩ ឧសភា អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Igor Morgulov បានសម្តែងជំនឿជាក់ថា៖ ជោគជ័យនៃបណ្ដាគំរោងការណ៍ក្នុងក្របខ័ណ្ឌកិច្ចព្រម ព្រៀង ពាណិជ្ជកម្មសេរី (FTA) រវាងវៀតណាមនិងសម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប (EAEU) នឹងរួម ចំណែកជំរុញការចុះហត្ថលេខាលើបណ្ដា FTA ដូចគ្នារវាង EAEU​ ជាមួយប្រទេសអាស៊ី ប៉ាស៊ីហ្វិកផ្សេងៗទៀត។ ថ្លែងមតិជាមួយមជ្ឈដ្ឋានសារព័ត៌មាន  អនុរដ្ឋមន្ត្រី  Morgulov បាន សង្កត់ធ្ងន់ថា៖ ការអនុវត្តគំរោងការណ៍ជាមួយវៀត ណាមប្រកបដោយជោគជ័យគឺជាគំរូមួយ ដើម្បីពីនោះ ប្រទេសដទៃទៀតនឹង ពិនិត្យមើលហើយឆ្ពោះទៅជំរុញការកសាងរូបសណ្ឋាន ដូចគ្នា។ លោកក៏បានឲ្យ ដឹងថែមទៀតថា៖ នាបច្ចុប្បន្ន ថៃ កម្ពុជា សឹង្ហបុរីនិងឥណ្ឌូណេស៊ី ក៏យកចិត្ត ទុកដាក់ដល់ការបង្កើតតំបន់ពាណិជ្ជកម្មសេរីជាមួយ EAEU​  ផងដែរ។ ក្រៅពី នោះ EAEU​  និងអាស៊ានក៏មានយថាទស្សន៍ដ៏ធំធេងដើម្បីបង្កើតឡើងតំបន់ ពាណិជ្ជកម្មសេរីមួយ ផងដែរ។​ នេះគឺជា FTA ដំបូងរវាង EAEU​ ជាមួយដៃគូលើកទី ៣៕