រុស្ស៊ីវាយតំលៃខ្ពស់ចំពោះសារសំខាន់របស់វៀតណាមក្នុងគោលនយោបាយឆ្ពោះទៅទិសខាងកើត
31/03/2015 08:39
(VOVworld) - ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋ មន្រ្តី Medvedev នៅវៀតណាមលើកនេះ គឺ សំដៅបន្ត រក្សាជំនួបសន្ទនាទំនុកទុកចិត្តនិងជាប្រចាំរវាងថ្នាក់ ដឹកនាំកំពូលនៃប្រទេសទាំង២

(VOVworld) - ចាប់ពីថ្ងៃទី៦ដល់ទី៧ មេសា ខាងមុខនេះ នាយករដ្ឋមន្រ្តីរុស្ស៊ីលោក Dmitry Medvedev នឹងអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមក្នុងកាលៈ ទេសៈប្រទេសទាំង២ទើបនឹងបានរំលឹកខួបអនុស្សាវរីយលើកទី៦៥នៃទិវាបង្កើត ទំនាក់ទំនងការទូត និងកសាងទំនាក់ទំនងកិច្ចសហប្រតិបតិ្តការដៃគូលើ គ្រប់ វិស័យកាលពីឆ្នាំ២០១២។ សាស្ត្រាចារ្យ បណ្ឌិត Vladimir Mazyrin ឆ្លើយតបសម្ពាសន៍ ជាមួយអ្នកយកព័ត៏មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅរុស្ស៊ី ឆ្លើយតបសម្ពាសន៍ជាមួយអ្នកយកព័ត៏មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅរុស្ស៊ី សាស្ត្រាចារ្យ បណ្ឌិត Vladimir Mazyrin នាយកមជ្ឈមណ្ឌលស្រាវជ្រាវវៀតណាម និងអាស៊ាននៃវិទ្យាស្ថានវិទ្យាសាស្ត្រចុងបូព៌ារុស្ស៊ីបានឲ្យដឹងថា ដំណើរទស្សនកិច្ច របស់លោកនាយករដ្ឋមន្រ្តី Medvedev នៅវៀតណាមលើកនេះ គឺ សំដៅបន្តរក្សា ជំនួបសន្ទនាទំនុកទុកចិត្តនិងជាប្រចាំរវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំង២ ព្រមទាំងជំរុញគំរោងការណ៍សហប្រតិបតិ្តការសេដ្ឋកិច្ចធំចំនួន២រវាងប្រទេស ទាំង២ នោះគឺគំរោងការណ៍កសាងរោងចក្រអគ្គីសនីនុយគ្លេអែរ Ninh Thuan ១ និងបង្កើតមណ្ឌល ពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសម្ព័ន្ធភាពសេដ្ឋកិច្ច អាស៊ី-អឺរ៉ុប។លោក Vladimir Mazyrin បានសង្កត់ធ្ងន់ថា នាបច្ចុប្បន្ន រុស្ស៊ី បន្ត ជំរុញគោលនយោបាយឆ្ពោះខាងកើត និងវាយតំលៃខ្ពស់ចំពោះសារសំខាន់ របស់វៀតណាមក្នុងការអភិវឌ្ឍន៍សហប្រតិបតិ្តការ ជាពិសេសគឺក្នុងវិស័យ សេដ្ឋកិច្ច។ចំពោះរុស្ស៊ី វៀតណាមគឺជាច្រកទ្វាដើម្បីជ្រៀតចូល តំបន់អាស៊ាន និងអាស៊ីខាងកើតទាំងមូល៕
Related





