រ៉ូម៉ានី៖បន្តកើតមានឡើងបាតុកម្មដោយមិនអើពើដល់ការលាលែងពីដំណែងរបស់នាយករដ្ឋមន្ត្រី
05/11/2015 10:36
Vovworld-ការសំរេចចិត្តលាលែងពីដំណែង នាថ្ងៃទី៤វិច្ឆិកា របស់នាយករដ្ឋមន្ត្រីរ៉ូម៉ានី Victor Ponta

រ៉ូម៉ានី៖បន្តកើតមានឡើងបាតុកម្មដោយមិនអើពើដល់ការលាលែងពីដំណែងរបស់នាយករដ្ឋមន្ត្រី (RT/VNP) Vovworld-ការសំរេចចិត្តលាលែងពីដំណែង នាថ្ងៃទី៤វិច្ឆិការបស់នាយករដ្ឋមន្ត្រី រ៉ូម៉ានី Victor Ponta បន្ទាប់ពីការកើតមានឡើងករណីឆេះក្លឹបរាត្រីបណ្ដាលមនុស្សជា ច្រើនត្រូវស្លាប់នៅរដ្ឋធានី Bucharest មិនទប់ស្កាត់បានការដែលមនុស្សរាប់ម៉ឺននាក់ ហូរតាមដងផ្លូវធ្វើបាតុកម្មក្នុងរាត្រីទី២ជាបន្តបន្ទាប់មនុស្សជាង២ម៉ឺននាក់បានប្រមូល ផ្ដុំនៅរដ្ឋធានី Bucharest នាយប់ថ្ងៃទី៤វិច្ឆិកាខណៈដែលមនុស្សប្រមាណ១ម៉ឺននាក់ហូរ មកទីក្រុងធំៗរបស់រ៉ូម៉ានីសំណូមពរកែលំអររដ្ឋាភិបាលយ៉ាងស៊ីជម្រៅ។ ទោះបីជា នាយករដ្ឋមន្ត្រី Ponta បានអះអាងថា មជ្ឈដ្ឋានមន្ត្រីនៃប្រទេសនេះត្រូវទទួលខុសត្រូវ ក្នុងសោកនាដកម្មនេះនិងប្រកាសលាលែងពីដំណែងក្តី ប៉ុន្តែប្រជាជនរ៉ូម៉ានីនៅតែខឹង សម្បារ។ គេចង់ឃើញការផ្លាស់ប្តូរជាក់ស្ដែងក្នុងប្រព័ន្ធគ្រប់គ្រង៕
Related





