VOV WorldVOV World
សាព័ត៌មានពិភពលោករិះគន់អំពើខុសឆ្គងរបស់ចិន
13/05/2014 08:26
(VOVworld)-សារព័ត៌មានធំៗជាច្រើនរបស់អាល្លឺម៉ង់ បានចេញផ្សាយលើទំព័រ កាសែតរបស់ខ្លួនដោយ សម្តែងការប្រឆាំងជំទាស់
សាព័ត៌មានពិភពលោករិះគន់អំពើខុសឆ្គងរបស់ចិន
នាវាចិនបាញ់ទឹកដាក់លើនាវាវៀតណាម  (រូបថត៖ ប៉ូលិស្តសមុទ្រវៀតណាម) (VOVworld)-សារព័ត៌មានធំៗជាច្រើនរបស់អាល្លឺម៉ង់បានចេញផ្សាយលើទំព័រកាសែត របស់ខ្លួនដោយសម្តែងការប្រឆាំងជំទាស់ចំពោះអំពើបង្ករឿហហេតុរបស់ ភាគីចិន។ បណ្ឌិត Gerhard Will អ្នកជំនាញការអំពីអាស៊ីអាគ្នេយ៍ចំណុះវិទ្យាស្ថាន វិទ្យាសាស្រ្ត និងនយោបាយអាល្លឺម៉ង់ (SWP) បានរិះគន់ចំពោះអំពើនេះរបស់ចិន។ លោក Will លើកច្បាស់ថា “ជាច្បាស់លាស់ថា អំពើនេះរបស់ចិនគឺរំលោភទៅលើរាល់ការកំណត់ ក្នុងអនុសញ្ញាអ.ស.បស្តីអំពីច្បាប់សមុទ្រឆ្នាំ១៩៨២ ( UNCLOS) ជាជំហានថយ ក្រោយដ៏ធ្ងន់ធ្ងរសម្រាប់រាល់ការខំប្រឹងប្រែងក្នុងបំណង​កាត់បន្ថយជំលោះលើសមុទ្រ ខាងកើត ក៏ដូចជាការអនុវត្តន៍ សេចក្តីថ្លែងការណ៍ ស្តីពីការប្រតិបត្តិរបស់ភាគីនានា នៅសមុទ្រខាងកើត (DOC)ដែលត្រូវបាន ប្រទេសអាស៊ានទាំង១០និងចិនចុះហត្ថ លេខា”។ លោក Will អះអាងថែមទៀតថា អំពើរបស់ចិន គឺដើម្បីអនុវត្តន៍ការទាម ទារប្រកាសអធិបតេយ្យភាពដោយមិន សមហេតុសមផលចំពោះតំបន់សមុទ្រ របស់វៀតណាម។         ក្នុងថ្ងៃដដែល សាព័ត៌មានអេហ្ស៊ីបជាច្រើនសុទ្ធតែឡើងសម្លេងរិះគន់ចំពោះ អំពើរបស់ចិនដែលរំលោភលើអធិបតេយ្យភាពរបស់វៀតណាមនៅសមុទ្រខាង កើត។ ប្រភពព័ត៌មាននេះបានពិព័ណ៌នាថា ការបញ្ជូនស្ថានីយ៍ខួង Haiyang Shiyou 981 របស់ចិនចូល ក្នុងតំបន់សមុទ្រវៀតណាមជាអំពើបង្ករឿងហេតុ គ្មានផលប្រយោជន៍សម្រាប់ សន្តិសុខតំបន់ ព្រមទាំងអំពាវនាវភាគីនានាអត់ធ្មត់៕