VOV WorldVOV World
សាធារណៈមតិជប៉ុនវាយតំលៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស Nguyen Phu Trong
15/09/2015 09:00
(VOV)_សាធារណៈមតិជប៉ុនបានស្វាគមន៍ដំណើរទស្សនកិច្ចលើកនេះ​របស់អគ្គលេខាបក្សកម្មនុយនីស្តវៀតណាម លោក Nguyen Phu Trong និងចាត់​ទុកនេះគឺជាព្រឹត្តិការណ៍សំខាន់ និងអត្ថន័យសំខាន់ចំពោះទំនាក់ទំនងប្រពៃណីដ៏ល្អប្រសើររវាងប្រទេសទាំងពីរ។ នៅក្នុងសន្និសីទកាសែត
សាធារណៈមតិជប៉ុនវាយតំលៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស Nguyen Phu Trong
សាធារណៈមតិជប៉ុនវាយតំលៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស Nguyen Phu Trong (VOV)_សាធារណៈមតិជប៉ុនបានស្វាគមន៍ដំណើរទស្សនកិច្ចលើកនេះ​របស់ អគ្គលេខាបក្សកម្មនុយនីស្តវៀតណាម លោក Nguyen Phu Trong និងចាត់​ទុកនេះ គឺជាព្រឹត្តិការណ៍សំខាន់ និងអត្ថន័យសំខាន់ចំពោះទំនាក់ទំនងប្រពៃណីដ៏ល្អប្រ សើររវាងប្រទេសទាំងពីរ។ នៅក្នុងសន្និសីទកាសែត ប្រកាសជាសាធារណះអំពី ដំណើរទស្សនកិច្ចលើកនេះរបស់អគ្គលេខាបក្ស Nguyen Phu Trong ​ប្រធាន​ខុទ្ទ កាល័យគណៈរដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga បានសង្កត់ធ្ងន់ថា៖​ ដំណើរ ទស្សនកិច្ចនេះមានអត្ថន័យដ៏សែនសំខាន់ ធ្វើអោយទំនាក់ទំនងរវាង​ប្រទេស ទាំងពីរស៊ីជំរៅថែមទៀត។ អគ្គលេខាធិការ សមាគមមិត្តភាពជប៉ុន-វៀតណាម​  លោក Motoyoshi Ryoikichi បានអោយដឹងថា៖           “ ដំណើរទស្សនកិច្ចនេះមានអត្ថន័យដ៏សែនសំខាន់ ​ហើយបានប្រព្រឹត្តទៅ​ ក្នុងឱកាសវៀតណាមរំលឹកខួបអនុស្សាវរីយ៍លើកទី៧០នៃទិវាបុណ្យជាតិ និង៤០ ឆ្នាំឯកភាពប្រទេសជាតិ ជាពិសេស ក្នុងសភាពការណ៍ ទំនាក់ទំនងរវាងប្រទេស ទាំងពីរកំពុងអភិវឌ្ឍន៍ដ៏ល្អប្រសើ លើគ្រប់វិស័យ។ នាបច្ចុប្បន្នជំនួបប្រាស្រ័យ​ប្រ ជាជន រវាងប្រទេសទាំងពីរ អភិវឌ្ឍន៍ខ្លាំងក្លាណាស់ បរិមាណជនវៀតណាមដែល កំពុងរស់នៅ និងធ្វើការនៅជប៉ុន កើនឡើងយ៉ាងខ្លាំងក្លា។ នេះគឺជាសញ្ញា​រស់ រវើចក ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ខ្ញុំសង្ឃឹមថា៖ ដំណើរទស្សនកិច្ច លើកនេះរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong មិនគ្រាន់តែរួម​វិភាគ ​ទានបង្កើនជំនួបប្រាស្រ័យរវាងប្រជាជន នៃប្រទេសទាំងពីរប៉ុណ្ណោះទេ ថែម ទាំង​រួមចំណែកចូលក្នុងសន្តិភាព ស្ថិរភាពនៅក្នុងតំបន់និងអន្តរជាតិ ទៀតផង៕”

More