សាធារណៈមតិអំពីការទៅទស្សនាទីសក្ការៈ Yasukuni
27/12/2013 11:54
Vovworld-នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe នាថ្ងៃទី២៦ធ្នូបានមកទស្សនាទីសក្ការៈ Yasukuni ក្នុងឱកាសគំរប់១ឆ្នាំទទួលដំណែង។ បន្ទាប់ពីព្រឹត្តិការណ៍នេះ បណ្ដាប្រទេសចិន កូរ៉េខាងត្បូងបានប្រឆាំងជំទាស់យ៉ាងខ្លាំងក្លា រីឯអាមេរិកបានសម្ដែងការព្រួយបារម្មណ៍ថាកាយវិការនេះអាចធ្វើឲ្យសភាពការណ៍ក្នុងដំបន់តានតឹងឡើងៗ។

នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe នាថ្ងៃទី២៦ធ្នូបានមកទស្សនាទីសក្ការៈ Yasukuni (Washington Post) Vovworld-នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe នាថ្ងៃទី២៦ធ្នូបានមកទស្សនា ទីសក្ការៈ Yasukuni ក្នុងឱកាសគំរប់១ឆ្នាំទទួលដំណែង។ បន្ទាប់ពីព្រឹត្តិការណ៍នេះ បណ្ដាប្រទេសចិន កូរ៉េខាងត្បូងបានប្រឆាំងជំទាស់យ៉ាងខ្លាំងក្លា រីឯអាមេរិកបាន សម្ដែងការព្រួយបារម្មណ៍ថាកាយវិការនេះអាចធ្វើឲ្យសភាពការណ៍ក្នុងដំបន់តាន តឹងឡើងៗ។ បន្ទាប់ពីសេចក្តីសំរេចចិត្តរិះគន់របស់ក្រសួងការបរទេសចិន រដ្ឋមន្ត្រីការ បរទេសលោក Wang Yi បានកោះហៅឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅប៉េកាំងមកដើម្បីប្រគល់កំណត់ទូតដោយប្រឆាំងជំទាស់យ៉ាងពេញទំហឹង។ ក្នុងពេលនោះ កូរ៉េខាងត្បូងក៏សម្ដែងការខឹងសម្បារចំពោះដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី ជប៉ុនមកកាន់ទីសក្ារៈ Yasukuni។ បទសម្ភាសមជ្ឈដ្ឋានសារព័ត៌មាន រដ្ឋមន្ត្រី ក្រសួងវប្បធម៍កូរ៉េខាងត្បូងលោក Jin Ryong បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ច នៅទីសក្ការៈពោលខាងលើរបស់នាយករដ្ឋមន្ត្រីជប៉ុនជាសកម្មភាពហួសសម័យ ធ្វើឲ្យខូចខាតមិនត្រឹមតែចំពោះទំនាក់ទំនងរវាងកូរ៉េខាងត្បូងនិងជប៉ុនប៉ុណ្ណោះទេ ថែមទាំងចំពោះស្ថិរភាពក៏ដូចជាទំនាក់ទំនងសហប្រតិបត្តិការក្នុងដំបន់អាស៊ី ឦសានទៀតផង។ ស្ថានទូតអាមេរិកប្រចាំនៅជប៉ុននាថ្ងៃទី២៦ធ្នូបានឲ្យដឹងថា វ៉ាសីនតោនមាន ការអាក់អោនចិត្តចំពោះដំណើរទស្សនកិច្ចនៅទីសក្ការៈ Yasukuni របស់នាយក រដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe កាយវិការនេះនឹងធ្វើឲ្យភាពតានតឹងក្នុងដំបន់ឡើង ជណ្ដើរ៕
Related
More




