VOV WorldVOV World
សាធារណមតិអាមេរិកចំពោះដំណើរទស្សនកិច្ចវៀតណាមរបស់ប្រធានាធិបតីអាមេរិកលោក Barack Obama
27/05/2016 11:51
(VOVworld)-វៀតណាមនិងអាមេរិកជំនះពុះពារនូវអតីតកាលសង្គ្រាម ចែករំលែក ផលប្រយោជន៍រួមជាច្រើននិងយថាទស្សន៍ទំនាក់ទំនង
សាធារណមតិអាមេរិកចំពោះដំណើរទស្សនកិច្ចវៀតណាមរបស់ប្រធានាធិបតីអាមេរិកលោក Barack Obama
នាយកកម្មវិធីអាស៊ីអាគ្នេយ៍ នៃមជ្ឈមណ្ឌលស្រាវជ្រាវ Stimson លោក Richard Cronin (VOVworld)-វៀតណាមនិងអាមេរិកជំនះពុះពារនូវអតីតកាលសង្គ្រាម ចែករំលែក ផលប្រយោជន៍រួមជាច្រើននិងយថាទស្សន៍ទំនាក់ទំនងនៃប្រទេសទាំងពីរគឺបោះ ជំហានទៅមុខជានិច្ច។ នេះជាការអះអាងរួមរបស់សាធារណមតិអាមេរិកបន្ទាប់ពី ដំណើរទស្សនកិច្ចវៀតណាមរបស់ប្រធានាធិបតីអាមេរិក​លោក Barack Obama នាពេលកន្លងទៅ។​ តាមការវាយតម្លៃរបស់មជ្ឈដ្ឋានអ្នកវិភាគនិងឃ្លាំមើលអាមេ រិកគឺដំណើរទស្សនកិច្ចនេះទទួលបានជោគជ័យដោយគូសសញ្ញានូវរបត់ជាច្រើន ជាក់ស្តែងគឺសេចក្តីសម្រេចចិត្តលប់ចោលទាំងស្រុងបទហាមលក់អាវុធសម្រាប់ វៀតណាម ឬការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចមានតម្លៃរាប់ពាន់លាន ដុល្លារជាដើម។ នាយកកម្មវិធីអាស៊ីអាគ្នេយ៍ នៃមជ្ឈមណ្ឌលស្រាវជ្រាវ Stimson លោក Richard Cronin បានឲ្យដឹងថា៖ “នេះជាលទ្ធផលគួរឲ្យចាប់អារម្មណ៍បំផុតក្នុងជំនួបរវាងថ្នាក់ដឹកនាំនៃប្រទេស ទាំងពីរ។​គោលដៅនៃការលប់ចោលទាំងស្រុងបទហាមលក់អាវុធ ឬការផ្តល់ជំ នួយជាយុទ្ធភ័ណ្ឌសម្រាប់វៀតណាមគឺមិនមែនជាការញុះញង់បង្កជម្លោះទេ នោះគ្រាន់តែជា ការបង្កើនកម្លាំងពលំសម្រាប់វៀតណាមប៉ុណ្ណោះ”។ អតីតនាយកជាន់ខ្ពស់នៃក្រុមប្រឹក្សាសន្តិសុខជាតិ អាមេរិក លោក Michael Green         តាមការវិភាគរបស់អតីតនាយកជាន់ខ្ពស់នៃក្រុមប្រឹក្សាសន្តិសុខជាតិ អាមេរិក លោក Michael Green គឺះអាមេរិកមានបំណងជួយវៀតណាមបង្កើន លទ្ធភាពធានាសន្តិសុខសមុទ្រ តាមនោះរួមចំណែកធានាស្ថិរភាពក្នុងតំបន់៖         “អាមេរិកផ្តោតការយកចិត្តទុកដាក់ចំនួន២ចំពោះទំនាក់ទំនងជាមួយវៀត ណាម។ ទី១គឺ ភាគីទាំងពីរមានផលប្រយោជន៍រួមជាច្រើន។​ទី២គឺជួយវៀត ណាម បង្កើនលទ្ធភាពការពារតំបន់សមុទ្ររបស់ខ្លួន។ ដូច្នេះ បទហាមលក់ អាវុធគឺជាឧបស័គ្គរាំងស្កាត់ប្រការទាំងពីរនេះ”។         រីឯមេធាវី Tran Dinh Hoanh អាណិកជនវៀតណាមនៅអាមេរិកម្នាក់បាន ឲ្យ​ដឹងថា សហគមន៍ជនវៀតណាមនៅអាមេរិកភាគច្រើនសុទ្ធតែសម្តែងក្តី សោម នស្សរីករាយចំពោះដំណើរទស្សនកិច្ចវៀតណាមរបស់លោក Obama ដែរ៖         “នេះជាមនោសញ្ជេតនាធម្មជាតិ។​ នៅពេលដែលមានប្រទេសណាមួយ  មានទំនាក់ទំនងល្អជាមួយវៀតណាមគឺយើងខ្ញុំសប្បាយណាស់ ដោយសារ ប្រ ទេសណាទទួលបានប្រជាប្រិយភាពទាក់ទាញច្រើនមានន័យថាប្រទេសនោះ នឹងមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនាពេលខាងមុខ”។ ឯមេធាវី Tran Dinh Hoanh អាណិកជនវៀតណាមនៅអាមេរិក         ស្តីពីយថាទស្សន៍នៃទំនាក់ទំនងរវាងវៀតណាមជាមួយអាមេរិកនាពេល ខាង មុខ អ្នកប្រាជ្ញអាមេរិកសុទ្ធតែអះអាងថា គៅលនយោបាយជម្រុញកិច្ច សហប្រតិ បត្តិការជាមួយវៀតណាមគឺមុនក៏ដូចជាក្រោយហើយគ្មានការផ្លាស់ ប្តូរឡើយ៕