សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបាញ់កាំជ្រួចរយៈខ្លីចំនួន៥នៅតំបន់ដែនសមុទ្រជប៉ុន
09/02/2015 10:33
(VOV)_ទីភ្នាក់ងារសារព័ត៍មាន Yonhap របស់កូរ៉េខាងត្បូង បានអោយដឹងថា៖ នារសៀលថ្ងៃទី៨ កុម្ភះ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបានបាញ់កាំជ្រួចរយៈ

សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបាញ់កាំជ្រួចរយៈខ្លី (VOV)_ទីភ្នាក់ងារសារព័ត៍មាន Yonhap របស់កូរ៉េខាងត្បូង បានអោយដឹងថា៖ នារសៀលថ្ងៃទី៨ កុម្ភះ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបានបាញ់កាំ ជ្រួចរយៈខ្លី ចំនួន៥គ្រាប់ នៅតំបន់ដែនសមុទ្រភាគខាងកើតប្រទេសនេះ (ជាដំបន់ ដែនសមុទ្ររបស់ជប៉ុន) តាមការប៉ាន់ស្មានថា៖ គ្រាប់កាំជ្រួចនេះបានហោះប្រមាណ ២០០គីឡូម៉ែត្រ មុនពេលធ្លាក់ចុះសមុទ្រ។ នាបច្ចុប្បន្ន កងទ័ពកូរ៉េខាងត្បូងកំពុងតាម ដានជាប់រាល់សមត្ថភាពបាញ់កាំជ្រួចរបស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមា និតកូរ៉េ។ មុននោះ នាថ្ងៃទី៧ កុម្ភះ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបានប្រ កាសថា៖ បានធ្វើពិសោធកាំជ្រួចបាញ់នាវាចម្បាំង។ តាមគំរោង ប្រភេទកាំជ្រួចថ្មីនេះ នឹងបានផ្តល់អោយផ្នែកកងទ័ពជើងទឹកសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូ រ៉េ ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំ Kim Jong Un ៕
Related





