VOV WorldVOV World
សារព័ត៍មានរួមចំណែកសំខាន់ក្នុងសមិទ្ធិផលកិច្ចការបរទេសឆ្នាំ២០១៤
05/02/2015 10:06
(VOV)_នៅក្នុងសន្និសីទកាសែត នាថ្ងៃទី៥ កុម្ភះ ឧបនាយករដ្ឋមន្ត្រី និងជា​រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអះអាងថា៖​
សារព័ត៍មានរួមចំណែកសំខាន់ក្នុងសមិទ្ធិផលកិច្ចការបរទេសឆ្នាំ២០១៤
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh (VOV)_នៅក្នុងសន្និសីទកាសែត នាថ្ងៃទី៥ កុម្ភះ ឧបនាយករដ្ឋមន្ត្រី និងជា​រដ្ឋមន្ត្រី ការបរទេសវៀតណាម លោក Pham Binh Minh បានអះអាងថា៖​ បណ្ដាសកម្មភាព កិច្ចការបរទេសយ៉ាងផុលផុសរបស់វៀតណាម ត្រូវបាន​សារព័ត៍មាន ផ្សព្វផ្សាយ ច្បាមជាប់ និងឃោសនាយ៉ាងពេញលេញ ទាន់​ពេលវេលា រួមចំណែកសំខាន់ចូល ក្នុងសមិទ្ធិផលនៃផ្នែកកិច្ចការបរទេសនាឆ្នាំ ​២០១៤។ ស្ដីពីបណ្ដាចំណុចលេចធ្លោក្នុងសកម្មភាពកិច្ចការបរទេស​ក្នុងឆ្នាំកន្លងទៅ​ លោក  Pham Binh Minh បានអោយដឹងថា៖ ឆ្នាំ ២០១៤ បានគូ​ស​សញ្ញាសំខាន់ក្នុងសកម្ម ភាពកិច្ចការបរទេសរបស់វៀតណាម ដោយ​សមិទ្ធិផលលើគ្រប់វិស័យ។ស្ដីពីការងារ ក្នុងឆ្នាំ ២០១៥  ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham  Binh Minh បានអោយដឹងថា៖ “ ឈានចូលឆ្នាំ ២០១៥ ស្ថានភាពខាង​សេដ្ឋកិច្ចពិភពលោកនៅមានបំរែបំរួលជា ច្រើន ​ជះឥទ្ធិពលទៅលើ​បរិយាកាសអភិវឌ្ឍន៍សេដ្ឋកិច្ច សន្តិសុខរបស់វៀតណាម  ការងារកិច្ចការបរទេសនឹងបន្តពង្រីករាល់លទ្ធផលដែលទទួលបានក្នុងឆ្នាំ ២០១៤ នេះ ​ដើម្បីសម្រេចរាល់គោលដៅដែលបានដាក់ចេញសំរាប់ឆ្នាំ ២០១៥។ ដើម្បី សម្រេចគោលដៅ​ទាំងនេះ ប្រការសំខាន់១ នោះគឺការរួមដំណើររបស់សារព័ត៍មាន។”