សារព័ត៌មានចិនផ្សាយព័ត៌មានជាច្រើនស្តីពីដំណើរទស្សនកិច្ចរបស់នាយក រដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមនៅចិន
15/09/2016 08:08
(VOVworld) – ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅចិន របស់នាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc និងការចូលរួមផ្សារណាត់ អាស៊ាន-ចិននិង សន្និសីទកំពូលពាណិជ្ជកម្មនិងវិនិយោគអាស៊ាន-ចិន លើកទី ១៣ នៅទីក្រុង Nanning រួមជាមួយដំណើរទស្សន កិច្ចនៅតំបន់ស្វ័យ័តជនជាតិ Zhuang នៅខេត្ត Guangxi និងតំបន់រដ្ឋបាលពិសេសហុងកុង តាមសេចក្តី អញ្ជើញ របស់នាយករដ្ឋមន្ត្រីចិន លោក Li Keqiang ចាប់ពីថ្ងៃទី ១០ ដល់ទី ១៥ កញ្ញា សារព័ត៌មាននៃប្រទេសនេះបាន បច្ចុប្បន្នកម្មជាបន្តបន្ទាប់រាល់សកម្មភាព ទាក់ទិន។

សារព័ត៌មានចិនផ្សាយព័ត៌មានជាច្រើនស្តីពីដំណើរទស្សនកិច្ចរបស់នាយក រដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមនៅចិន (VNA) (VOVworld) – ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅចិនរបស់នាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc និងការចូលរួមផ្សារណាត់ អាស៊ាន-ចិននិងសន្និសីទកំពូលពាណិជ្ជកម្មនិងវិនិយោគអាស៊ាន-ចិនលើក ទី ១៣ នៅទីក្រុង Nanning រួមជាមួយដំណើរទស្សនកិច្ចនៅតំបន់ស្វ័យ័ត ជនជាតិ Zhuang នៅខេត្ត Guangxi និងតំបន់រដ្ឋបាលពិសេសហុងកុង តាមសេចក្តី អញ្ជើញរបស់នាយករដ្ឋមន្ត្រីចិន លោក Li Keqiang ចាប់ពីថ្ងៃទី ១០ ដល់ទី ១៥ កញ្ញា សារព័ត៌មាននៃប្រទេសនេះបានបច្ចុប្បន្នកម្មជាបន្ត បន្ទាប់រាល់សកម្មភាព ទាក់ទិន។ លើគេហទំព័រដើមនៃការសែត Renmin Ribao (The People's Daily) បានផ្សាយព័ត៌មានអំពីជំនួបសន្ទនារវាង នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc ជាមួយ អគ្គលេខាបក្សកម្មុយនិស្តចិននិងជាប្រធាន រដ្ឋចិន លោក Xi Jinping។ តាមនោះ ភាគីទាំងពីរបានលើកច្បាស់ថា៖ ចិននិងវៀតណាមសុទ្ធតែស្ថិត ក្រោមការដឹកនាំរបស់បក្សកម្មុយនិស្តនិងរបបរសង្គមនិយមហើយនេះគឺ ជាផលប្រយោជន៍ប្រវត្តិសាស្ត្ររួមធំបំផុតរវាងប្រទេសទាំងពីរ។ ទំនាក់ទំ នងទ្វេភាគីបច្ចុប្បន្នកំពុងអភិវឌ្ឍន៍ល្អប្រសើ។ លោក Xi Jinping បាន សម្តែងគោលបំណងថា៖ ចិននិងវៀតណាមសហការយ៉ាងជិតស្និត បន្តរក្សា ការជួបប្រាស្រ័យថ្នាក់ជាន់ខ្ពស់ ជំរុញការតភ្ជាប់យុទ្ធសាស្ត្រនិងកិច្ចសហ ប្រតិបត្តិ ការទ្វេភាគីរួមជាមួយបង្កើនការជួបប្រាស្រ័យប្រជាជនដើម្បីនាំ ទំនាក់ទំនងសហ ប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងចិននិង វៀតណាមឡើងកំពស់ ថ្មីមួយដោយឥតឈប់ឈរ នាំមកនូវផលប្រយោជន៍ ជាក់ស្តែងសំរាប់ប្រជាជន នៃប្រទេសទាំងពីរ។ ចំពោះបញ្ហានៅសេសសល់ ភាគីទាំងពីរបានពិភាក្សាដ៏ស្មោះត្រង់។ វិទ្យុសម្លេងអន្តរជាតិចិន (CRI) បានឲ្យដឹងថា៖ ការចរចាររវាងនាយក រដ្ឋមន្ត្រីចិន លោក Li Keqiang ជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ភាគីទាំងពីរបានសង្កត់ធ្ងន់ទៅលើបញ្ហានៅសមុទ្រ ខាងកើតដែលទាក់ទិនដល់ អធិបតេយ្យភាពនឹងបូរណភាពដែនដី ផលប្រយោជន៍លើសមុទ្រនិងមនោសញ្ចេ តនារវាងប្រជាពលរដ្ឋនៃ ប្រទេសទាំងពីរ។ ចិននិងវៀតណាមគប្បីខំប្រឹងប្រែង ជាមួយគ្នាក្នុង ការប្រតិបត្តិតាមការចំណេះដឹងរួមជាន់ខ្ពស់ រក្សារស្ថិរភាពលើសមុទ្រ ដោះស្រាយការខ្វែងគំនិត ជំរុញកិច្ចសហប្រតិបត្តិការលើសមុទ្រ និង បំពេញ បន្ថែមការយល់ដឹងរួមដោយឥតឈប់ឈរ៕
Related





