VOV WorldVOV World
សារទូរលេខអបអរសាទរក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី ៨៥ នៃទិវាបង្កើតបក្សកម្មុយនិស្តវៀតណាម
03/02/2015 11:32
(VOV)_គណៈកម្មាធិការមជ្ឈឹមបក្សកម្មុយនីស្តចិនបានផ្ញើសារទូរលេខអប អរសាទរ​លើកទី៨៥នៃទិវាបង្កើតបក្សកម្មុយនីស្តវៀតណាម។ ក្នុងនោះសរសេរថា៖​ ​៨៥ឆ្នាំកន្លងទៅ បក្សកម្មុយនីស្ត​វៀតណាមបានសាមគ្គី​
សារទូរលេខអបអរសាទរក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី ៨៥ នៃទិវាបង្កើតបក្សកម្មុយនិស្តវៀតណាម
          (VOV)_គណៈកម្មាធិការមជ្ឈឹមបក្សកម្មុយនីស្តចិនបានផ្ញើសារទូរលេខអប អរសាទរ​លើកទី៨៥នៃទិវាបង្កើតបក្សកម្មុយនីស្តវៀតណាម។ ក្នុងនោះសរសេរថា៖​  ​៨៥ឆ្នាំកន្លងទៅ បក្សកម្មុយនីស្ត​វៀតណាមបានសាមគ្គី​ ដឹកនាំប្រជាជនវៀតណាម  រំដោះប្រជាជាតិ និងឯក​ភាពប្រទេសជាតិ ទទួលបានសមិទ្ធិផលលេចធ្លោជាច្រើន ក្នុងបុព្វហេតុកសាង​លិទ្ធិ សង្គមនិយម និងផ្លាស់ប្តូរថ្មី។ យើងខ្ញុំជឿជាក់ថា៖ ក្រោម ការដឹកនាំរបស់បក្សកម្មុយនីស្តវៀតណាម ដោយលោក Nguyen Phu Trong ធ្វើជា​ អគ្គលេខា​បក្ស​ ​បុព្វហេតុផ្លាស់ប្តូរថ្មីរបស់វៀតណាមនឹងទទួលបានគោលដៅដែល បានដាក់ចេញ។           បក្សកម្មុយនីស្តចិនជានិច្ចកាលផ្តោតសំខាន់ទៅលើ​ទំនាក់ទំនងចិន-វៀត​ណាម  និងចាត់ទុកទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងចិនិងវៀតណាមជាទ្រព្យសម្បត្តិ​រួម ១របស់បក្សទាំងពីរ ប្រទេសទាំងពីរ និងប្រជាជននៃប្រទេសទាំង​ពីរ។ យើងខ្ញុំមាន គោលបំណងរួមជាមួយវៀតណាមជំរុញទំនាក់ទំនងចិន-វៀតណាមអភិវឌ្ឍន៍ ដោយឥតឈប់ឈរ។​ សារទូរលេខអបអរសាទរក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី ៨៥ នៃទិវាបង្កើតបក្សកម្មុយនិស្តវៀតណាម​ (Image: VNA) គណៈកម្មាធិការមជ្ឈឹមបក្សកម្មុយនិស្តគុយបាបានផ្ញើរសារទូរលេខអបអរសាទរបក្ស កម្មុយនិស្តវៀតណាមក្នុងឱកាសនេះដែរ។ សារទូលេខបានលើកច្បាស់ថា៖ ក្នុង ឱ កាសរំលឹកខួបអនុស្សារវរីយ៍លើកទី ៨៥ នៃទិវាបង្កើតបក្សកម្មុយនិស្តវៀតណាម តាង នាមបក្សកម្មុយនិស្តគុយបានិងប្រជាជនគុយបា ខ្ញុំសូមផ្ញើរមកបណ្ដាថ្នាក់ដឹកនាំ បក្ខ ជននិងប្រជាជនវៀតណាមពាក្យជូនពរកក់ក្តៅបំផុត។ យើងនឹងរួមជាមួយគ្នាពង្រឹង លទ្ធិសង្គមនិយមនិងកសាងបក្សនិងទំនាក់ទំនងភាតរៈរវាងបក្សទាំង ២ រដ្ឋាភិបាល ទាំង ២ និងប្រទេសជាជននៃប្រទេសទាំង ២ គុយបា-វៀតណាមឲ្យបានខ្លាំងក្លាថែម ទៀត។បក្សពលករសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉ក៏បានផ្ញើរសារ ទូរលេខអបអរសាទរក្នុងឱកាសនេះដែរ។ តាងនាមគណៈបក្សប្រទេសរុស្ស៊ីឯកភាព  នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitry Medvedev បានសង្កត់ធ្ងន់ថា៖ បក្សកម្មុយនិស្ត វៀតណាមមុនក៏ដូចជាក្រោយគឺជាកំលាំងដឹកនាំរបស់សង្គមវៀតណាមសកម្ម ដំណើការគោលនយោបាយទំនើបភាវូបនីយកម្មនិងសមាហរណកម្មរបស់សាធារ ណៈរដ្ឋសង្គមនិយមវៀតណាមចូលក្នុងខឿនសេដ្ឋកិច្ចពិភពលោក។ លោក Medvedev បានជឿជាក់ថា៖ ការធ្វើឲ្យស៊ី ជម្រៅការសហការធ្វើសកម្មភាពរវាង គណៈបក្ស “ប្រទេសរុស្ស៊ីឯកភាព” និងបក្ស កម្មុយនិស្តវៀតណាមនឹងជំរុញការ ពង្រឹងនិងពង្រីកទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើ គ្រប់វិស័យរវាងរុស្ស៊ីនិងវៀតណាម៕