VOV WorldVOV World
ស្ពានតភ្ជាប់វប្បធម៌មិត្តភាពវៀតណាម-អាមេរិក
20/05/2016 10:38
(VOV)_នាព្រឹកថ្ងៃទី២០ ឧសភា នៅទីក្រុងហាណូយ សមាគមវៀតណាម-អាមេរិក នៃសម្ព័ន្ធភាពបណ្ដាសមាគមមិត្តភាពវៀតណាម និងរោងពុម្ភពិភពលោក បានរួមសហការរៀបចំជំនួបប្រាស្រ័យ៖ ស្ពានតភ្ជាប់វប្បធម៌មិត្តភាព
ស្ពានតភ្ជាប់វប្បធម៌មិត្តភាពវៀតណាម-អាមេរិក
ស្ពានតភ្ជាប់វប្បធម៌មិត្តភាពវៀតណាម-អាមេរិក (VOV)_នាព្រឹកថ្ងៃទី២០ ឧសភា នៅទីក្រុងហាណូយ សមាគមវៀតណាម-អាមេរិក  នៃសម្ព័ន្ធភាពបណ្ដាសមាគមមិត្តភាពវៀតណាម និងរោងពុម្ភពិភពលោក បានរួម សហការរៀបចំជំនួបប្រាស្រ័យ៖ ស្ពានតភ្ជាប់វប្បធម៌មិត្តភាព វៀតណាម-អាមេរិក។  នេះគឺជាព្រឹត្តិការណ៍វប្បធម៌ពោពេញទៅដោយអត្ថន័យ ត្រូវបានរៀបចំឡើង មុននឹង ដំណើរបំពេញទស្សនកិច្ចនៅវៀតណាម របស់ប្រធានាធិបតីអាមេរិក លោក ​Barack Obama ។​ថ្លែងមតិនៅទីនេះ អតីតឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ​អាមេរិក លោក  Nguyen Tam Chien ប្រធានសមាគមវៀតណាម-អាមេរិក បានរំលឹក​ឡើងវិញ នូវចំ ណុចសំខាន់ និងសកម្មភាពនានា ក្នុងជំនួបប្រាស្រ័យវប្បធម៌មិត្តភាព​ប្រជាជន  រវាងវៀតណាមនិងអាមេរិក ក្នុងរយៈពេល៦០ឆ្នាំកន្លងទៅ។ ឯកអគ្គរដ្ឋទូត​ Nguyen  Tam Chien បានសង្កត់ធ្ងន់ថា៖ វប្បធម៌ជាប្រភពដើមរបស់សុភមង្គល​ ការយល់ដឹង អំពីវប្បធម៌របស់គ្នា នឹងរួមចំណែកជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ៕