សភាជាន់ទាបអាមេរិកអនុម័តលើគំរោងច្បាប់ថវិការការពារជាតិឆ្នាំ២០១៧
19/05/2016 10:45
(VOVworld) - នាថ្ងៃទី១៨ ឧសភា សភាជាន់ទាប អាមេរិកគ្រប់គ្រងដោយគណៈបក្សសាធារណៈរដ្ឋបាន អនុម័តលើគំរោងច្បាប់ថវិការការពារជាតិ (NDAA) មានតំលៃ៦០២ពាន់លានដុល្លាអាមេរិកសំរាប់ឆ្នាំ ២០១៧ ដោយមិនអើពើដល់ការប្រឆាំងជំទាស់របស់សេតវិមាននិងសមាជិកសភាជាច្រើនរូបនៃគណៈបក្សប្រជាធិបតេយ្យឡើយ។

(VOVworld) - នាថ្ងៃទី១៨ ឧសភា សភាជាន់ទាបអាមេរិកគ្រប់គ្រងដោយគណៈបក្ស សាធារណៈរដ្ឋបានអនុម័តលើគំរោងច្បាប់ថវិការការពារជាតិ (NDAA)មានតំលៃ ៦០២ពាន់លានដុល្លាអាមេរិកសំរាប់ឆ្នាំ២០១៧ ដោយមិនអើពើដល់ការប្រឆាំង ជំទាស់របស់សេតវិមាននិងសមាជិកសភាជាច្រើនរូបនៃគណៈបក្សប្រជាធិបតេយ្យ ឡើយ។ក្រុមសមាជិកសភានៃគណៈបក្សសាធារណៈរដ្ឋដែលស្រូបយកបរិមាណ អាសនៈភាគច្រើនក្នុងសភាជាន់ទាបបានធ្វើព្រងើយកន្តើយការអំពាវនាវក៏ដូចជា ការខំប្រឹង ប្រែងរបស់ភាគីប្រជាធិបតេយ្យអំពីការបិទទ្វារពន្ធនាគារសឹកGuantanamo នៅឈូងសមុទ្រ Guantanamo របស់គុយបា។គំរោងច្បាប់ពោលខាងលើគឺសំដៅ ត្រួសផ្លូវសំរាប់ការបើកប្រាក់ចំណាយការពារជាតិក្នុងឆ្នាំ២០១៧ចាប់តាំងពីថ្ងៃទី១ តុលាខាងមុខ ព្រមទាំងរារាំងការដែលរដ្ឋអំណាចបង្រួញសមត្ថភាពប្រយុទ្ធរបស់ កងកម្លាំងប្រដាប់អាវុធអាមេរិកក៏ដូចជាការកាត់បន្ថយចំនួនទាហានផងដែរ៕
Related





