VOV WorldVOV World
សភាជាន់ទាបអាមេរិកអនុម័តលើសេចក្តីព្រាងច្បាប់រឹតបន្ទឹងកម្មវិធីលើកលែងទិដ្ឋាការ
09/12/2015 08:01
(VOVworld) – ដោយមានសម្លេងគាំទ្រចំនួន​ ៤០៧ និង សម្លេងប្រឆាំងចំនួន ១៩ សភាជាន់ទាបអាមេរិកបាន អនុម័តលើសេចក្តីព្រាងច្បាប់ធ្វើវិសោធនកម្មកម្មវិធី លើកលែងទិដ្ឋាការឆ្នាំ ២០១៥ សំដៅរឹតបន្ទឹងបណ្ដា ការកំណត់ស្តីពីការឆ្លងដែន ចូលអាមេរិកចំពោះ ប្រជាពលរដ្ឋនៃប្រទេសចំនួន ៣៨ ដែលកំពុង ទទួលបាន យន្តការលើកលែងទិដ្ឋាការ។
សភាជាន់ទាបអាមេរិកអនុម័តលើសេចក្តីព្រាងច្បាប់រឹតបន្ទឹងកម្មវិធីលើកលែងទិដ្ឋាការ
សភាជាន់ទាបអាមេរិកអនុម័តលើសេចក្តីព្រាងច្បាប់រឹតបន្ទឹងកម្មវិធីលើកលែងទិដ្ឋាការ (Image: VNA) (VOVworld) – ដោយមានសម្លេងគាំទ្រចំនួន​ ៤០៧ និងសម្លេងប្រឆាំងចំនួន ១៩ សភាជាន់ទាបអាមេរិកបានអនុម័តលើសេចក្តីព្រាងច្បាប់ធ្វើវិសោធន កម្មកម្មវិធី លើកលែងទិដ្ឋាការឆ្នាំ ២០១៥ សំដៅរឹតបន្ទឹងបណ្ដាការកំណត់ ស្តីពីការឆ្លងដែន ចូលអាមេរិកចំពោះប្រជាពលរដ្ឋនៃប្រទេសចំនួន ៣៨ ដែល កំពុងទទួលបាន យន្តការលើកលែងទិដ្ឋាការ។ សេចក្តីព្រាងច្បាប់នេះដែល ប្រធានាធិបតីអាមេរិក លោក Barack Obama គាំទ្រ នឹងរាំងស្កាត់រាល់មុខ សញ្ញាដែលបានធ្វើដំណើរនៅ អ៊ីរ៉ាក់ ស៊ីរី អ៊ីរ៉ង់និងស៊ូដង់ក្នុងរយៈពេល ៥  ឆ្នាំ កន្លងទៅ។ ច្បាប់ថ្មីក៏បានទាមទា ប្រើប្រាស់លិខិតឆ្លងដែនអេឡិចត្រូ និកចំពោះប្រទេសចំនួន ៣៨ នោះផងដែរ ព្រមទាំងស្នើរឲ្យបណ្ដាប្រទេស នោះមានការទទួលខុសត្រូវបង្កើនត្រួតពិនិត្យប្រវត្តិរូបនិងឯកសាររបស់ អង្គការប៉ូលីសអន្តរជាតិ (Interpol) ចំពោះប្រជាពលរដ្ឋរបស់ខ្លួនសំដៅ ធានាថា​៖ គេមិនមានជាប់ទាក់ទងជាមួយអង្គការភេវរកម្ម។ នាបច្ចុប្បន្ន ព្រឹទ្ធសភាអាមេរិកមិនទាន់មានផែនការស្តីពីការបោះឆ្នោតចំពោះសេចក្តី ព្រាងច្បាប់នេះនៅឡើយ។ តាមទូរលេខស្ថិតិថា៖ ជាប្រចាំឆ្នាំ អាមេរិក ទទួលប្រជាពលរដ្ឋចំនួន ២០ លាននាក់មកពីប្រទេសដែលត្រូវបានលើក លែងទិដ្ឋាការឆ្លងដែន។ ប្រការនេះបានធ្វើឲ្យអាមេរិកជួបប្រទះបញ្ហាដ៏ ស្មុគស្មាញជាច្រើន ជាពិសេស បន្ទាប់ពីការវាយប្រហារភេវរកម្មនៅ បារាំង៕​