សភាជាន់ទាបអាមេរិកស្វែងរកវិធានការរារាំងកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់អ៊ីរ៉ាក់
02/10/2015 10:19
(VOVworld)-ដោយទទួលបានសម្លេងគាំទ្រចំនួន២១៥ និងសម្លេងបដិវាទ ចំនួន១៧៣

សភាជាន់ទាបអាមេរិក (រូបថតៈAP) (VOVworld)-ដោយទទួលបានសម្លេងគាំទ្រចំនួន២១៥ និងសម្លេងបដិវាទ ចំនួន ១៧៣ នាថ្ងៃ១តុលា សភាជាន់ទាបអាមេរិកបានដាក់សំណើរអំពីវិធាន ការមួយ សំដៅរារាំងប្រធានាធិបតី Barack Obama លុបចោលរាល់វិធានការ ដាក់ទណ្ឌកម្ម ចំពោះអ៊ីរ៉ង់ រហូតដល់ពេលដែលតេហ៉េរ៉ង់សង់សំណងប្រាក់ ចំនួន ៤០ពាន់ លានដុល្លារអាមេរិក សម្រាប់ជនរងគ្រោះជាជនជាតិអាមេរិក ដែលត្រូវបានចាត់ ទុកថា ស្លាប់ដោយក្រុមភេរវកម្មដែលអ៊ីរ៉ង់ឈរនៅខាង ក្រោយ។ សេតវិមានក៏ បានឲ្យដឹងថា ប្រធានាធិបតីអាមេរិក នឹងប្រើសិទ្ធវេតូ ចំពោះវិធានការពោលខាង លើបើបានអនុម័ត។ ថ្នាក់ដឹកនាំរូបនេះនឹងប្រឆាំង ជំទាស់រាល់ក្រមច្បាប់សំដៅ រារាំងការអនុវត្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែល ក្រុម P5+1ទទួលបាននាថ្ងៃទី១៤ កក្កដាកន្លងទៅផងដែរ៕
Related





