VOV WorldVOV World
សភាអឺរ៉ុបសំណូមពរឲ្យប្រទេសជាសមាជិកនានាអនុវត្តផែនការរៀបចំជនអន្តោប្រវេសន៍
24/09/2015 10:34
(VOVworld)-សភាអឺរ៉ុប (EP) នាថ្ងៃទី២៣កញ្ញាបានសំណូមពរអនុវត្តយន្តការ ចាប់បង្ខំអំពីការបែងចែកជនភៀសខ្លួនចំពោះ
សភាអឺរ៉ុបសំណូមពរឲ្យប្រទេសជាសមាជិកនានាអនុវត្តផែនការរៀបចំជនអន្តោប្រវេសន៍
(VOVworld)-សភាអឺរ៉ុប (EP) នាថ្ងៃទី២៣កញ្ញាបានសំណូមពរអនុវត្តយន្តការចាប់បង្ខំ អំពីការបែងចែកជនភៀសខ្លួនចំពោះបណ្តាប្រទេសជាសមាជិក សហភាពអឺរ៉ុប (EU)។ ថ្លែងមតិនៅសន្និសីទកំពូលបន្ទាន់ EU បានពិភាគ្សាអំពី វិបត្តិធ្វើចំណាកស្រុក ប្រធាន EP លោក Martin Schulz បានលើកច្បាស់ថា ផែនការនេះបានដាក់ចេញដោយឈរ លើបទដ្ឋានបែងចែកបរានុម័តនិងតម្លាភាព ពិនិត្យតាមតម្រូវការ ស្ថានភាពគ្រួសារ ក៏ដូចជាអាស្រ័យលើស្ថានភាពរបស់ បណ្តាប្រទេសជាសមាជិកដោយមានការខុស គ្នាអំពីចំនួនប្រជាជន។ មុននោះ ប្រធានក្រុមប្រឹក្សាអឺរ៉ុប Donald Tusk បានអំពាវ នាវឲ្យប្រទេសជាសមាជិក បញ្ចប់ ការជជែកវែកញែកជុំវិញបញ្ហាផែនការបែងចែក ជនភៀសខ្លួនដើម្បីផ្តោតទៅលើ បណ្តាវិធានការចាំបាច់ សំដៅការពារព្រំដែននៃប្លុក ទាំងមូលចំពោះមុខរលក ជនភៀសខ្លួនរាប់លាននាក់៕