VOV WorldVOV World
សេចក្តីព្រាងរដ្ឋធម្មនុញ្ញថ្មីរបស់ថៃត្រូវមានយោបល់របស់ប្រជាជន
22/09/2015 10:22
Vovworld-បណ្ដាអតីតសមាជិកក្រុមប្រឹក្សាកែទម្រង់ជាតិ (NRC) បាន​អំពាវនាវរដ្ឋាភិបាលថៃអនុញ្ញាតឲ្យមហាជន
សេចក្តីព្រាងរដ្ឋធម្មនុញ្ញថ្មីរបស់ថៃត្រូវមានយោបល់របស់ប្រជាជន
        Vovworld-បណ្ដាអតីតសមាជិកក្រុមប្រឹក្សាកែទម្រង់ជាតិ (NRC) បាន ​អំពាវនាវរដ្ឋាភិបាលថៃអនុញ្ញាតឲ្យមហាជនបានឲ្យយោបល់ក្នុងដំណើរការ តាក់តែងរដ្ឋធម្មនុញ្ញថ្មីដោយការរៀបចំពិធីដោះសារបើកចំហរដើម្បីយកយោបល់ និងសំណូមពរផ្សាយបន្តផ្ទាល់កិច្ចប្រជុំគណៈកម្មាធិការតាក់តែង។ ​អតីតសមាជីក NRC លោក Chirmsak Pinthong បានឲ្យដឹងថា សេចក្តីព្រាងរដ្ឋធម្មនុញ្ញថ្មី​ត្រូវ​បាន​​ ប្រជាជនយល់ព្រមក្នុងការស្ទង់យោបល់ប្រជាជន។ ស្ដីពីការជ្រើសរើស​សមាជិក​ គណៈកម្មាធិការតាក់តែង នាយករដ្ឋមន្ត្រី Prayuth Chan-ocha បានឲ្យ​ដឹង​ថា លោក កំពុងពិនិត្យបេក្ខជនដែលបានស្នើរ ក្នុងនោះមានអតីត​នាយករដ្ឋមន្ត្រី Anand Panyarachun និងអតីតអ្នកនាំពាក្យព្រឹទ្ធសភា Meechai Ruchuphan និងនឹងនាំចេញការ សំរេចចិត្តបន្ទាប់ពីនាយករដ្ឋមន្ត្រីចូលរួម​មហាសន្និបាត​ក្រុមប្រឹក្សាអង្គការ សហប្រជាជាតិនៅក្រុង New York អាមេរិក​ត្រឡប់មកវិញ៕