VOV WorldVOV World
សេដ្ឋកិច្ចនៃបណ្ដាប្រទេសអាស៊ានបន្តមានកំណើន
21/02/2017 11:15
(VOVworld) - កាសែត “Jakara Post” របស់ឥណ្ឌូនេស៊ី នាពេលថ្មីៗនេះបានដក ស្រង់សម្ដីរបស់អ្នកជំនាញ ការសេដ្ឋកិច្ចលោកស្រី Anna Marrs នាយិកាធនាគារ Standard Charterred តំបន់អាស៊ីអាគ្នេយ៍និងអាស៊ីខាង ត្បូង ដែលចាត់ទុកថា ក្នុងរយៈពេល៣ទសវត្សកន្លងទៅ ខឿនសេដ្ឋកិច្ចជាច្រើនក្នុងអាស៊ានបាន អភិវឌ្ឍន៍យ៉ាងខ្លាំងក្លាដោយពឹងផ្អែកទៅលើវិស័យនាំចេញ តាមនោះបង្កើនវណ្ណៈ កណ្ដាលមានទ្រព្យសម្បត្តិនៅតំបន់នេះ។
សេដ្ឋកិច្ចនៃបណ្ដាប្រទេសអាស៊ានបន្តមានកំណើន
សេដ្ឋកិច្ចនៃបណ្ដាប្រទេសអាស៊ានបន្តមានកំណើន (រូបថត៖DSPL) (VOVworld) - កាសែត “Jakara Post” របស់ឥណ្ឌូនេស៊ី នាពេលថ្មីៗនេះបានដក ស្រង់សម្ដីរបស់អ្នកជំនាញការសេដ្ឋកិច្ចលោកស្រី Anna Marrs នាយិកាធនាគារ Standard Charterred តំបន់អាស៊ីអាគ្នេយ៍និងអាស៊ីខាងត្បូង ដែលចាត់ទុកថា ក្នុង រយៈពេល៣ទសវត្សកន្លងទៅ ខឿនសេដ្ឋកិច្ចជាច្រើនក្នុងអាស៊ានបានអភិវឌ្ឍន៍ យ៉ាងខ្លាំងក្លាដោយពឹងផ្អែកទៅលើវិស័យនាំចេញ តាមនោះបង្កើនវណ្ណៈកណ្ដាល មានទ្រព្យសម្បត្តិនៅតំបន់នេះ។សេដ្ឋកិច្ចនៃប្រទេសសមាជិកអាស៊ានទាំង១០នឹង បន្តរក្សាកំណើនពី៥ដល់៧%ក្នុងឆ្នាំនេះ។ឥណ្ឌូនេស៊ីនិងហ្វីលីពីនត្រូវបានចាត់ទុក ថា ជាប្រទេសដែលមានល្បឿនកំណើនខ្ពស់បំផុតក្នុងឆ្នាំ២០១៧ ហើយអាស៊ាន នៅបន្តជាទីផ្សារគួរឲ្យទាក់ទាញចំពោះមជ្ឈដ្ឋានវិនិយោគិន។ ឆ្នាំ២០១៧គ្រោង នឹងមានបម្រែបម្រួលជាច្រើនចំពោះសេដ្ឋកិច្ចពិភពលោកក៏ដូចជាតំបន់ផងដែរ។ ប៉ុន្តែ បណ្ដាសហគ្រាសនៅអាចបន្តបើកទូលាយការវិនិយោគ ធ្វើអាជីវកម្មនៅ តំបន់អាស៊ីអាគ្នេយ៍និងអាស៊ីខាងត្បូងដើម្បីរក្សាប្រាក់ចំណេញ របស់ខ្លួន៕