សេតវិមានប្រកាសរាល់ការផ្តើមគំនិតអំពីកំណែទម្រង់សកម្មភាពចារកម្ម
19/12/2013 11:35
(VOVworld) – គណៈកម្មាធិការវាយតំលៃសកម្មភាព ចារកម្មអាមេរិកដែលទើបនឹងសេតវិមានបង្កើតបាន ប្រកាសរាល់ការផ្តើមគំនិតសំដៅបង្កើនតម្លាភាពនិង ប្រសិទ្ធភាពក្នុងសកម្មភាពរបស់ស្ថាប័ន្ធសន្តិសុខជាតិ អាមេរិក (NSA)។

សេតវិមានប្រកាសរាល់ការផ្តើមគំនិតអំពីកំណែទម្រង់សកម្មភាពចារកម្ម (Image: Vietnam+) (VOVworld) – គណៈកម្មាធិការវាយតំលៃសកម្មភាពចារកម្មអាមេរិកដែលទើបនឹង សេតវិមានបង្កើតបានប្រកាសរាល់ការផ្តើមគំនិតសំដៅបង្កើនតម្លាភាពនិងប្រសិទ្ធ ភាពក្នុងសកម្មភាពរបស់ស្ថាប័ន្ធសន្តិសុខជាតិអាមេរិក (NSA)។ ក្នុងបណ្ដាការផ្តើម គំនិតដែលត្រូវបាននាំចេញមានការត្រួតពិនិត្យយ៉ាងម៉ត់ចត់ដោយមានទ្រង់ទ្រាយ ធំសកម្មភាពរបស់ NSA និងស្នើឲ្យស្ថាប័ននេះបញ្ឈប់ការប្រមូលផ្តុំព័ត៌មានតាម ទូរស័ព្ទ។ សមាជិកចំនួន ៥ រូបនៃគណៈកម្មាធិការពោលខាងលើបានចាត់ទុកថា៖ ការដែល រដ្ឋាភិបាលអាមេរិកកម្មសិទ្ថិព័ត៌មានដែលអាចរងឥទ្ធិពលទំនុកទុកចិត្តរបស់ ប្រជាជនគឺរំលោភលើសិទ្ធិសេរីភាពខាងបុគ្គល។ ដោយហេតុនេះ រដ្ឋាភិបាលអាមេរិក ត្រូវសូមបទបញ្ជារបស់តុលាកាស៊ើបអង្គេតចារកម្ម បរទេសក្នុងពេលដែលត្រូវទទួល បានព័ត៌មានពោលខាងលើ។ តាមគណៈកម្មាធិការនេះថា៖ សកម្មភាពចារកម្មមិនអាច បញ្ឈប់ទាំងស្រុងឡើយ ប៉ុន្តែ ត្រូវប្រតិបត្តិតាមស្តង់ដាមួយចំនួននិងការបញ្ជាណែនាំ របស់មជ្ឈដ្ឋានកំណត់គោលនយោបាយជាន់ខ្ពស់។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាថ្ងៃទី ១៨ ធ្នូ មហាសន្និបាត អ.ស.ប. បានអនុម័តលើសេចក្កីសម្រេចចិត្តអំពីការអំពាវ នាវបញ្ឈប់សកម្មភាពចារកម្មលើបញ្តាញ Internet ហើយសម្តែងការព្រួយបារម្ភចំពោះ ឥទ្ធិពលនៃសកម្មភាពនេះដល់កិច្ចការពារសិទ្ធិមនុស្ស៕
Related
More




