VOV WorldVOV World
សហភាពអឺរ៉ុបប្រកាសពីយុទ្ធសាស្ត្រថ្មីដើម្បីពង្រឹងសន្តិសុខសេដ្ឋកិច្ច
04/12/2025 08:36
(VOVWORLD) - គណៈកម្មការអឺរ៉ុប (EC) និងតំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស Kaja Kallas នៅថ្ងៃទី ៣ ខែធ្នូ បានចេញសេចក្តីប្រកាសរួមស្តីពីវិធីសាស្រ្តជាយុទ្ធសាស្ត្រដើម្បីពង្រឹងសន្តិសុខសេដ្ឋកិច្ចរបស់សហភាពអឺរ៉ុប (EU)។
សហភាពអឺរ៉ុបប្រកាសពីយុទ្ធសាស្ត្រថ្មីដើម្បីពង្រឹងសន្តិសុខសេដ្ឋកិច្ច
យុទ្ធសាស្ត្រថ្មីនេះមានគោលបំណងបង្កើនស្វ័យភាព ភាពធន់ និងភាពបត់បែននៃសេដ្ឋកិច្ចអឺរ៉ុប។ សហភាពអឺរ៉ុបនឹងប្រើប្រាស់ឧបករណ៍ដែលមានស្រាប់ប្រកបដោយភាពបត់បែន ចាប់ពីយន្តការត្រួតពិនិត្យការវិនិយោគផ្ទាល់ពីបរទេស វិធានការការពារពាណិជ្ជកម្ម រហូតដល់មូលនិធិគាំទ្រការអភិវឌ្ឍន៍ឧស្សាហកម្ម ឲ្យតែបម្រើគោលដៅកាត់បន្ថយការពឹងផ្អែកនិងពង្រឹងមូលដ្ឋានគ្រឹះសេដ្ឋកិច្ច។ ធនធាននឹងត្រូវបានផ្តល់អាទិភាពនៅក្នុងវិស័យយុទ្ធសាស្ត្រ រួមទាំងបច្ចេកវិទ្យាទំនើប ការពារជាតិ - អវកាស ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងការការពារទិន្នន័យរសើប។ ជំហានសំខាន់មួយទៀតគឺការបំពេញឧបករណ៍ដែលនៅខ្វះខាត។ បន្ថែមពីលើ ResourceEU ដើម្បីកាត់បន្ថយការពឹងផ្អែកលើការផ្គត់ផ្គង់វត្ថុធាតុដើមយុទ្ធសាស្ត្រ និងសមាសធាតុស៊ីមីកុងដុកទ័រពីបរទេស សហភាពអឺរ៉ុបក៏អនុវត្តគំនិតផ្តួចផ្តើមដូចជា៖ ច្បាប់បង្កើនល្បឿនឧស្សាហកម្ម ច្បាប់ CHIPS 2.0 កម្មវិធីស្តីពីការគណនាលើពពក បញ្ញាសិប្បនិម្មិត និងការអភិវឌ្ឍឧស្សាហកម្មបៃតង...។ វិធានការទាំងនេះត្រូវបានរចនាឡើងដើម្បីធានាថា ឧស្សាហកម្មសំខាន់ៗរបស់អឺរ៉ុបមិនមានភាពអសកម្មនៅពេលប្រឈមមុខនឹងការប្រែប្រួលសកល និងរក្សាតំណែងឈានមុខ ក្នុងបច្ចេកវិទ្យាយុទ្ធសាស្ត្រនិងផលិតកម្ម៕
TAG
VOV/VOVworld/សហភាពអឺរ៉ុប/យុទ្ធសាស្ត្រថ្មី/សន្តិសុខសេដ្ឋកិច្ច