សហព័ន្ធរុស្សីរំលឹកខួបអនុស្សាវរីយ៍ទិវាបុណ្យជាតិ
10/06/2014 08:52
(VOVworld) - នាយប់ថ្ងៃទី៩ មិថុនា អគ្គស្ថានកុងស៊ុល សហព័ន្ធរុស្សីប្រចាំនៅទីក្រុងហូជីមិញ ភាគខាងត្បូង វៀតណាម បានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍ទិវា បុណ្យជាតិរបស់សហព័ន្ធរុស្សី និងខួបអនុស្សាវរីយ៍ លើកទី២០សន្ធិសញ្ញាស្ដីពីមូលដ្ឋាននៃទំនាក់ទំនង មិត្តភាពរវាងសហព័ន្ធរុស្សីនិងវៀតណាម (១៩៩៤- ២០១៤)។

(VOVworld) - នាយប់ថ្ងៃទី៩ មិថុនា អគ្គស្ថានកុងស៊ុលសហព័ន្ធរុស្សីប្រចាំនៅ ទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម បានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍ ទិវាបុណ្យជាតិរបស់សហព័ន្ធរុស្សី និងខួបអនុស្សាវរីយ៍លើកទី២០សន្ធិសញ្ញា ស្ដីពីមូលដ្ឋាននៃទំនាក់ទំនងមិត្តភាពរវាងសហព័ន្ធរុស្សីនិងវៀតណាម (១៩៩៤- ២០១៤)។ថ្លែងមតិនៅពិធីនេះ លោក Anatoly Vasilievich Borovikអគ្គកុងស៊ុល សហព័ន្ធរុស្សី បានសង្កត់ធ្ងន់ថា រុស្សីមានគោលបំណងបើកទូលាយកិច្ចសហ ប្រតិបតិ្តការជាសមភាពនិងមានផលប្រយោជន៍ដូចគ្នាជាមួយបណ្ដាប្រទេស នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក្នុងនោះមានវៀតណាមផង។ ទេសភាពនៃពិធីរំលឹកខួបអនុស្សាវរីយ៍ទិវាបុណ្យជាតិរបស់សហព័ន្ធរុស្សី នាយប់ថ្ងៃទី៩ មិថុនា (រូបថត៖TTXVN) លោកស្រី Nguyen Thi Hong អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ហូជីមិញ បានឲ្យដឹងថា ឆ្ពោះទៅការរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥នៃទិវា បង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងសហព័ន្ធរុស្សី នាខែមករា ឆ្នាំ២០១៥ ទីក្រុងហូជីមិញនឹងធ្វើអស់កម្លាំងកាយចិត្តដើម្បីពង្រីក ទំនាក់ទំនង មិត្តភាព សាមគ្គីភាពរវាងប្រទេសទាំង២ខ្លាំងក្លាថែមទៀត៕
Related





