VOV WorldVOV World
សហព័ន្ធសហជីពពលកម្មវៀតណាមជួយឧបត្ថម្ភជាទឹកប្រាក់ចំនួន១២០០ពាន់លានដុងជូននិយោជិកដើម្បីបង្ការប្រឆាំងកូវីដ ១៩
18/08/2021 08:47
(VOVWORLD) - សហជីពគ្រប់ជាន់ថ្នាក់បានផ្ដល់ជំនួយឧបត្ថម្ភដោយ ទាន់ពេលវេលាជាអំណោយរាប់លានកញ្ចប់ ឧបករណ៍ប្រើប្រាស់ និងទំនិញចាំបាច់ សម្រាប់សមាជិកសហជីពនិងនិយោជិក។
សហព័ន្ធសហជីពពលកម្មវៀតណាមជួយឧបត្ថម្ភជាទឹកប្រាក់ចំនួន១២០០ពាន់លានដុងជូននិយោជិកដើម្បីបង្ការប្រឆាំងកូវីដ ១៩
លោក Ngo Duy Hieu អនុប្រធានសហព័ន្ធសហជីពពលកម្មវៀតណាម ថ្លែងនៅសន្និសីទសារព័ត៌មាន។  ក្នុងអំឡុងពេលផ្ទុះរាលដាលជម្ងឺកូវីដ ១៩ លើកទី៤នេះ សហជីពគ្រប់ជាន់ថ្នាក់ បានជួយឧបត្ថម្ភដល់ខ្សែត្រៀមជួរមុខប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាត ក៏ដូចជាសមាជិក សហជីព និយោជិក ពីប្រភពហិរញ្ញវត្ថុសហជីពនិងប្រភពធនធានសង្គមផ្សេងៗទៀត ក្នុងចំនួនទឹកប្រាក់សរុបជាង១២០០ពាន់លានដុង ដោយមានសមាជិកសហជីពនិង និយោជិកជាង១លាននាក់ទទួលបានផល។ នេះជាព័ត៌មាននៅសន្និសីទសារព័ត៌ មានដែលត្រូវបានសហព័ន្ធសហជីពពលកម្មវៀតណាមរៀបចំឡើងកាលពីថ្ងៃទី១៧ ខែសីហា តាមប្រព័ន្ធវីដេអូ។ សហជីពគ្រប់ជាន់ថ្នាក់បានផ្ដល់ជំនួយឧបត្ថម្ភដោយ ទាន់ពេលវេលាជាអំណោយរាប់លានកញ្ចប់ ឧបករណ៍ប្រើប្រាស់ និងទំនិញចាំបាច់ សម្រាប់សមាជិកសហជីពនិងនិយោជិក។ ពាក់ព័ន្ធដល់ផែនការនាពេលខាងមុខ លោក Ngo Duy Hieu អនុប្រធាន សហព័ន្ធសហជីពពលកម្មវៀតណាម ឲ្យដឹងថា៖