សហគមន៍ជនវៀតណាមលើពិភពលោកបន្តបង្ហាញអរិចិត្តចំពោះអំពើររំលោភលើអធិបតេយ្យភាពសមុទ្រវៀតណាម
13/05/2014 07:15
Vovworld-សមាគមអង្គការវៀតណាមចំនួន១០នៅបារាំងទើបនឹងចេញសេចក្តីថ្លែងការណ៍ដោយប្រឆាំងជំទាស់សកម្មភាពរបស់ចិនដែលដាក់ស្ថានីយ៍ខួងមិនស្របច្បាប់ក្នុងដំបន់សមុទ្ររបស់វៀតណាម។

នាវាសើបការណ៍តាមសមុទ្រវៀតណាមត្រូវខូចខាតដោយនាវាចិនបុក (VOV) Vovworld-សមាគមអង្គការវៀតណាមចំនួន១០នៅបារាំងទើបនឹងចេញសេចក្តីថ្លែងការណ៍ដោយប្រឆាំងជំទាស់សកម្មភាពរបស់ចិនដែលដាក់ស្ថានីយ៍ ខួងមិនស្របច្បាប់ក្នុងដំបន់សមុទ្ររបស់វៀតណាម។ សេចក្តីថ្លែងការណ៍បាន លើកច្បាស់ថា សកម្មភាពឯកតោភាគីនេះរបស់ចិនរំលោភយ៉ាងធ្ងន់ធ្ងរលើ អធិបតេយ្យភាពរបស់វៀតណាម គំរាមកំហែងដល់សន្តិសុខដំបន់ រំលោភលើគោលការណ៍ដោះស្រាយជំលោះនៅសមុទ្រខាងកើតដោយសន្តិវិធី។ បណ្ដាអង្គការសមាគមវៀតណាមនៅបារាំងក៏អំពាវនាវសហគមន៍អន្តរជាតិ ពិសេសគឺប្រទេសកំពុងមានការប្រកាសអធិបតេយ្យភាពនៅសមុទ្រខាងកើតឡើងសម្លេង ប្រឆាំងជំទាស់អំពើរបង្ករឿងហេតុនិងឈ្លានពាននេះរបស់រដ្ឋអំណាចចិន ដើម្បីពិភពលោកមួយសន្តិភាពនិងអភិវឌ្ឍន៍ចីរភាព។ សាស្ត្រាចារ្សរង-បណ្ឌិត Nguyen Duc Khuong ប្រធានសមាគមអ្នកជំនាញការវៀតណាមនៅបារាំងបានឲ្យដឹងថា៖ “ក្នុងប៉ុន្មានថ្ងៃកន្លងមក សមាជិកទាំងអស់សុទ្ធតែឆ្ពោះមកវៀតណាម តាមដានព័ត៌មានក៏ដូចជាសេចក្តីប្រកាសជាផ្លូវការរបស់រដ្ឋវៀតណាមចំពោះអំពើរឈ្លាន ពានរបស់ចិន។ យើងខ្ញុំបានអនុវត្តសកម្មភាពជាច្រើន ពិសេសគឺចុះហត្ថលេខាលើ សេចក្តីថ្លែងការណ៍របស់អង្គការសមាគមវៀតណាមនានានៅបារាំងប្រឆាំងនឹង អំពើរនានាដែលដើរបញ្ជ្រាស់នឹងគោលការណ៍មិត្តភាពការប្រព្រឹត្តសារវន្ត រំលោភ លើច្បាប់អន្តរជាតិ។ យើងខ្ញុំបានចូលរួមសកម្មចលនាបណ្ដាដៃគូររបស់សមាគម នៅបារាំងនិងលើពិភពលោកនាំសម្លេងរបស់ជនវៀតណាមនៅបរទេសទៅកាន់ មជ្ឈដ្ឋានអ្នកសារព័ត៌មាន ហើយតាមរយៈនោះចលនាមិត្តភក្តិអន្តរជាតិគាំទ្រក៏ដូច ជាជួយឧបត្ថម្ភវៀតណាមតស៊ូខាងកត្តិយុតដើម្បីចិនបញ្ឈប់អំពើរបង្ករឿងហេតុនៅសមុទ្រខាងកើត។” គណៈកម្មការទាក់ទងសហគមន៍ជនវៀតណាមនៅសឹង្ហបុរីនាថ្ងៃទី១២ឧសភា បានផ្ញើរលិខិតជូនថ្នាក់ដឹកនាំវៀតណាមដោយសម្ដែងការខឹងសម្បារចំពោះអំពើរ របស់ចិនដែលបានដាក់ស្ថានីយ៍ខួង Haiyangshiyou 981ក្នុងដំបន់សេដ្ឋកិច្ចផ្ដាច់មុខ និងដំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម ទន្ទឹមនឹងនោះអះអាងថាសហគមន៍ ជនវៀតណាមនៅសឹង្ហបុរីត្រៀមខ្លួនជាស្រេចត្រឡប់មកប្រទេសវិញរួមជាមួយជន រួមជាតិរួមកំលាំងកសាងនិងការពារប្រទេសជាតិ។ នាថ្ងៃទី១២ ឧសភា នៅខាងមុខស្ថានទូតចិនប្រចាំនៅទីក្រុង Kiev អ៊ុយក្រែន បានប្រព្រឹត្តទៅពិធីមិទ្ទិញរបស់ជនវៀតណាម និងបណ្ដាមិត្តភក្តអន្តរជាតិរាប់ពាន់ នាក់ដើម្បីប្រឆាំងជំទាស់ការដែលចិនបានដាក់ស្ថានីយ
Related





