VOV WorldVOV World
សហគមន៍ជនវៀតណាមនៅឯបរទេសប្រឆាំងជំទាស់សកម្មភាពរបស់ចិននៅសមុទ្រខាងកើត14
14/05/2014 06:49
(VOV)_នាថ្ងៃទី១៣ ឧសភា ​សមាគមន៍ជនវៀតណាមនៅបារាំង (UGVF) បានឡើងសម្លេងប្រឆាំងជំទាស់ការដែលចិនបានដាក់ស្ថានីយខួង​ Haiyang Shinyou - ៩៨១ នៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់វៀតណាម។ UGVF ​ បាន​ស្នើ​ភាគីចិនត្រូវគោរពអធិបតេយ្យភាពរបស់វៀតណាម។
សហគមន៍ជនវៀតណាមនៅឯបរទេសប្រឆាំងជំទាស់សកម្មភាពរបស់ចិននៅសមុទ្រខាងកើត14
សហគមន៍ជនវៀតណាមនៅឯបរទេសប្រឆាំងជំទាស់សកម្មភាពរបស់ចិននៅសមុទ្រខាងកើត (VOV)_នាថ្ងៃទី១៣ ឧសភា ​សមាគមន៍ជនវៀតណាមនៅបារាំង (UGVF) បាន ឡើងសម្លេងប្រឆាំងជំទាស់ការដែលចិនបានដាក់ស្ថានីយខួង​ Haiyang Shinyou - ៩៨១  នៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់វៀតណាម។ UGVF ​ បាន​ស្នើ​ភាគីចិនត្រូវគោរព អធិបតេយ្យភាព របស់វៀតណាម។           នាថ្ងៃនេះដែរ សហគមន៍ជនវៀតណាមនៅម៉ាឡេស៊ីក៏បានសង្កត់ធ្ងន់ថា៖ ការ ដែលចិនបានដាក់ ស្ថានីយខួង​ Haiyang Shinyou - ៩៨១ ដោយខុសច្បាប់ ​និងបញ្ជូន បរិមាណ នាវាជាច្រើនប្រភេទចូលក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាបបាត សមុទ្ររបស់វៀតណាម ជាសកម្មភាពរំលោភទៅលើច្បាប់អន្តរជាតិ។           មុននោះ សហគមន៍ជនវៀតណាមនៅអ៊ុយក្រែន ​បានរៀបចំការដើ​រដង្ហែ​រក្បួន​ នៅទីក្រុង Kiev ដោយលើកខ្ពស់បដាជាភាសាវៀតណាម ភាសាអង់​គ្លេស ​ភាសា​អ៊ុយក្រែននិងភាសាចិន និងអះអាងប្រជុំកោះ Hoang Sa , Truong Sa គឺរបស់វៀតណាម  ហើយអំពាវនាវអោយចិនត្រូវគោរពច្បាប់អន្តរជាតិ សេចក្ដីថ្លែងការណ៍ស្ដីពិប្រតិបត្តិ សំរាប់ភាគីនានានៅសមុទ្រខាងកើត (DOC) និងដក ស្ថានីយខួង​ Haiyang Shinyou - ៩៨១ ចេញពី តំបន់សេដ្ឋកិច្ចផ្តាច់​មុខនិងតំបន់ខ្ពង់រាបបាតសមុទ្រវៀតណាម។           សមាគមន៍អាជីវករវៀតណាមនៅអូស្ត្រាលីក៏បានចេញសេចក្ដីប្រកាស​ដោយ ប្រឆាំងជំទាស់សកម្មភាពនេះរបស់ចិន និងអំពាវនាវអោយបណ្ដាអង្គការ ស្ថាប័ន អង្គ ភាពអាជីវកម្ម ជនវៀតណាមនៅឯបរទេស និងមិត្តភាក្តអន្តរជាតិនានា គាំទ្រប្រជាជន វៀតណាមឡើងសម្លេងប្រឆាំងជំទាស់រាល់សកម្មភាពរបស់ចិននៅសមុទ្រខាងកើត៕