សហគមន៍ជនវៀតណាមនៅឯបរទេសអំណរបុណ្យតេតប្រពៃណី
28/01/2014 08:55
Vovworld-នាយប់ថ្ងៃទី២៧មករានៅទីក្រុងប៉េកាំង(ចិន) ស្ថានទូតវៀតណាមប្រចាំនៅចិនបានរៀបចំពិធីជប់លៀងអំណរនិទាឃៈរដូវឆ្នាំមមីឆស័ក២០១៤។

ពិធីជប់លៀង“និទាឃៈរដូវ Lyon ២០១៤” (VOV) Vovworld-នាយប់ថ្ងៃទី២៧មករានៅទីក្រុងប៉េកាំង(ចិន) ស្ថានទូតវៀតណាមប្រចាំនៅចិនបានរៀបចំពិធីជប់លៀងអំណរនិទាឃៈរដូវឆ្នាំមមីឆស័ក២០១៤។ ប្រជាជនវៀតណាមអាជីវករនិស្សិតកម្មាភិបាលស្ថាប័នដំណាងវៀតណាមនៅទីក្រុងប៉េកាំងបានចូលរួមពិធី។ ថ្លែងមតិនៅពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅចិន លោក Nguyen Van Tho បានអះអាងថា៖ “ក្នុងឆ្នាំកន្លងមក អាចនិយាយបានថា ប្រជាអាណិកជនវៀតណាមបានមានការរួមចំណេកសំខាន់ទៅក្នុងជោគជ័យរួមនៃប្រទេសជាតិ។ បក្សនិងរដ្ឋាភិបាលវៀតណាមជានិច្ចកាលយកចិត្តទុកដាក់និងតាមដានយ៉ាងម៉ត់ចត់ជីវភាពរស់នៅរបស់ប្រជាអាណិកជនវៀតណាមនៅចិនក៏ដូចជាប្រទេសផ្សេងៗលើពិភពលោក ជានិច្ចកាលវាយតំលៃខ្ពស់ការរួមវិភាគទានរបស់ប្រជាអាណិកជនចំពោះបុព្វហេតុ កសាងនិងការពារមាតុប្រទេសមុននេះក៏ដូចជាក្នុងបុព្វហេតុកសាងលទ្ធិសង្គម និយមនាបច្ចុប្បន្ន។” ក្នុងឱកាសបុណ្យតេតឆ្នាំមមីឆស័ក២០១៤ សមាគមនិស្សិតវៀតណាមនៅ ទីក្រុង Lyon បារាំងបានរៀបចំពិធីជប់លៀង“និទាឃៈរដូវ Lyon ២០១៤” ទាក់ទាញនិស្សិតនិងសិក្ខាកាមជាង២៥០នាក់មកចូលរួម៕
Related





